រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាជនជាតិអាស៊ីដំបូង និងតែម្នាក់គត់ ជាសមាជិកកិត្តិយសក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឆ្នេរសមុទ្រ ​Horta ប្រទេសព័រទុយហ្កាល់។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រ Yeosu […]

ក្រសួងទេសចរណ៍ ណែនាំឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ឋិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ ឬច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប។ ចំណែកតំបន់មាត់សមុទ្រ […]

ក្រសួងទេសចរណ៍ ប្រកាស​ផ្អាក​ការ​លក់​ដូរ និង​ពិសាគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា

5
Promotion