អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហានេះ អបអរសាទរដល់អាជីវកម្មទេសចរណ៍ទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជា“អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ក្នុងនោះ៖ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង និងខេត្តសៀមរាបមានចំនួន ០៩ទីតាំង៕
Tag: ក្រសួងទេសចរណ៍
ស៊ីមបាវ៉េ មើលឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា មានភាពលឿនរហ័ស
កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី ថោង […]
ក្រសួងទេសចរណ៍ ចេញមកប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា
ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។
រយៈពេល៧ខែ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់
រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ សរុបរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានឲ្យដឹងថា ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។ ក្រសួងទេសចរណ៍ថា រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕
យន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ត្រៀមហោះហើរសាកល្បងលើផ្ទៃសមុទ្រ
ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល […]
ក្រសួងទេសចរណ៍៖ ត្រឹមតែ១សប្ដាហ៍ កម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់
ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ត្រឹមតែ១សប្ដាហ៍ នៃចុងសប្ដាហ៍ទី២ខែកក្កដា ដោយគិតចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់។
ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជាមានជាង ២លាននាក់
ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។
ទីតាំងអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប នឹងត្រូវស្នើសុំប្រមុខរាជរដ្ឋាភិបាល ទុកធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ
ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។ សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម […]
៥ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.១លាននាក់
ក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩
យុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” ស្វែងរកការឧបត្ថម្ភពីសប្បុរសជនសម្រាប់ទិញចំណី និងព្យាបាលដំរី នៅខេត្តរតនគិរី
ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។ ក្រសួងបញ្ជាក់ថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព៕
