អគារក្រសួងមហាផ្ទៃដែលធំជាងគេ តម្លៃ៦០លានដុល្លារគ្រោងបញ្ចប់ការដ្ឋានចុងខែមិថុនានេះហើយ

ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ គិតមកដល់ពេលនេះសម្រេចបានចំនួន៨៥ភាគរយហើយ គ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា

រយៈពេល១២ឆ្នាំ ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ ជូនពល​រដ្ឋ​គ្រប់​អាយុ​១៥​ឆ្នាំ ​សរុប​ជាង ១២លាន​ទិន្នន័យ 

លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពល ភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។ 

ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ ណែនាំឲ្យគណបក្សមួយដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់ខ្លួន

ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ។ តាមរយៈលិខិតរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន សម្រាបជូនលោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស។ បន្ទាប់មកត្រូវមានកំណត់ហេតុ […]

ក្រសួងមហាផ្ទៃ តម្រូវឲ្យមេភូមិប្តូរពីការកត់ត្រាទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ

ក្រសួងមហាផ្ទៃ បានដាក់ចេញផែន ការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឹតត្បិតការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ក្រសួងមហាផ្ទៃបានរៀបចំវិធានការរឹតត្បិតចំពោះការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ឡើយ ព្រោះមានអ្នកផ្ទេរចូលពីស៊ីវិល មកនគរបាលជាតិ ហើយក៏ជាផ្នែកមួយ ធ្វើកងកម្លាំងនគរបាលជាតិមានភាពខ្សោយផងដែរ។ សម្ដេច ស្នើដល់នាយកដ្ឋានបុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ អ្នកផ្ទេរចូលមកនគរបាលជាតិ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល […]

កម្ពុជា ជាប់ជ័យលាភីជាប្រទេសធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ

កម្ពុជា ជាប់ជាប្រទេសជ័យលាភី ក្នុងការធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី Sarah Lou Arriola ប្រធានអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែតាំងថ្មី នៅថ្ងៃទី០៣ ខែឧសភា […]

5
Promotion