ថ្មីៗនេះមានរឿងរ៉ាវជាច្រើនថាបានកើតឡើងចំពោះគូស្នេហ៍សិល្បៈ ឆឹម សក្កដា និង ពេជ្រ សោភា រហូតមានព័ត៌មានថា អ្នកទាំងពីរសម្រេចចិត្តបែបផ្លូវគ្នាដោយសារមានអ្នកទី ៣
Tag: តារាសម្តែង
តារាសម្តែងជើងចាស់និងថ្មីប៉ះគ្នាលើកដំបូងក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះ ឆាយ បូរ៉ា
តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ , តារាកំប្លែង នាយកុយ និង អ្នកនាង ឌី សូនីត្តា បានប៉ះ គ្នាជាលើកដំបូងនៅក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះលោក ឆាយ បូរ៉ា
នៅ សូនីតា ពោលពាក្យឡើងក្តុកក្តួលចិត្ត « ឆ្នាំ ២០២៣ ជាឆ្នាំដែលហត់នឿយខ្លាំង សូមប្តីស្រឡាញ់ប្រពន្ធឱ្យបានច្រើនៗ »
នៅឆ្នាំ ២០២៣ ពិធីការិនី និង ជាតារាសម្តែង នៅ សូនីតា ជួបនូវរឿងមិនសប្បាយចិត្តជាច្រើន ជាពិសេសគឺរឿងគ្រួសារតែម្តង នាងនិងស្វាមីស្ទើរ តែ ចែកផ្លូវគ្នាទៅហើយ កាលពីឆ្នាំមុន
ច្បាស់ការហើយសល់តែ ៨ ថ្ងៃទៀត លី ម៉ារីណា នឹងចូលរោងការលើកទី ៣
ទីបំផុតតារាសម្តែងមេម៉ាយកូន ១ លី ម៉ារីណា រកពេលវេលាល្អដើម្បីរៀបមង្គលការជាលើកទី ៣ របស់ខ្លួនឃើញហើយ បើគ្មានអ្វីប្រែប្រួលមង្គលការរបស់នាងនឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះហើយ នៅមជ្ឍមណ្ឌល OCIC
សេង សុឃីម របស់ដែលខ្ញុំបោះចោលហើយ ខ្ញុំនិងមិនរើសយកមកវិញដាច់ខាត មិនថាសង្សារ ឬ ប្តី !
ទំនាក់ទំនងតារាស្រី សេង សុឃីម និងនាយ ចឺម បានចប់សព្វគ្រប់យូមកហើយ ដោយឡែកថ្មីៗនេះនៅតែមានលេចលឺព័ត៌មានថា តារាទាំងពីររូបនេះបានត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីបានផ្សះផ្សារនាពេលកន្លងមក
សំងំយកពិសច្រើនឆ្នាំតារាសម្តែង វរ លិក ដាច់ចិត្តផ្លាស់ប្តូរខ្លួនឯងពីក្មេងស្រីធម្មតា មកចូលរួមដណ្តើមមកុដ MGC 2024
ធ្លាប់តែជាតារាសម្តែងបែបស្រុកស្រែចំការ សុភាពរាបសារ មិនហ៊ានបញ្ចេញសាច់ ស្រាប់តែពេលនេះ កញ្ញា វរ លិក ដាច់ចិត្តស្លៀកពាក់សិចស៊ីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា
តាំងពីរៀបការជាមួយអ្នកជំនួញវ័យក្មេងទ្រព្យស្តុកមក តារាសម្តែង ឡុង ថាវរី បោះបង់សិល្បៈចោលទាំងស្រុងសោយសុខលើគំនរមាសប្រាក់
បន្ទាប់ពីរៀបការជាមួយបុរសអ្នកជំនូញវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តមមក តារាសម្តែង ឡុង ថាវរី បានបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីរកស៊ីនៅក្បែរស្វាមី ជាក់ស្តែងចុងក្រោយនេះនាងឧស្សាហ៍ចេញទៅក្រៅប្រទេស ជាមួយស្វាមី ដើម្បីជួបអ្នកជំនួញធំៗនៅក្រៅប្រទេស ។ ជីវិត ឡុង ថាវរី ក្នុងពេលនេះកាន់តែហ៊ឹហារ និង ហាយសូរជាងមុន មិនថាទ្រព្យសម្បត្តិ លុយកាក់ រថយន្ត និង ផ្ទះសំបែង គឺនាងមានសព្វគ្រប់
ឃើញមិត្តភក្តិស្និទ្ធស្នាលរាប់អានជាង ១០ ឆ្នាំ រៀបការមានស្វាមី ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការដែរ !
ការពិត មាន សូនីតា និង តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាមិត្តភក្តិស្និទ្ធស្នាលនិងគ្នាជាង ១០ ឆ្នាំមកហើយ ហើយពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមានស្វាមីហើយ ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការឆាប់ៗដែរ បន្ទាប់ពីទទួលស្គាល់ពីចំណងស្នេហ៍ខ្លួនជាមួយបុរសម្នាក់ ។ ជួបជាមួយកញ្ញា មាន សូនីតា នៅក្នុងពិធីមង្គលការរបស់តារាសម្តែង ហ៊ិន […]
តាំងពីសម្រាលកូនរួច ទឹម រដ្ឋា បាត់បង់ទីផ្សារសិល្បៈ ងាកមកចាប់អាជីពជំនួញវិញ
តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ហាក់បាត់បង់ទីផ្សារការងារសិល្បៈ បន្ទាប់ពីរៀបការ និង សម្រាលបានកូនស្រីម្នាក់ជាទីស្រឡាញ់ ។ ចំពោះរឿងនេះតារាស្រីរូបនេះហាក់មិនខ្វាយខ្វល់នោះទេ ពីព្រោះនាងបានងាកមកចាប់អាជីពជំនួញជំនួសវិញ
ពេជ្រ វត្តីសារ៉ាវឌី កាន់តែបើកចំហពីរឿស្នេហា មិនថាស្នេហាបែប GL ឬ BL គឺទទួលទាំងអស់ !
ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែមិនប្រកាន់ខ្លួន ជាពិសេសចំពោះរឿងស្នេហា រហូតនាងហានប្រកាសក្តែងៗថា មិនថាស្នេហាភេទដូចគ្នា ឬស្នេហាភេទផ្ទុយគ្នាទេ ( GL ឬ BL ) គឺនាងរីករាយនឹងទទួល ប្រសិនបើមើលឃើញថា នាងស្រឡាញ់ពេញចិត្ត និងអាចរស់នៅជាមួយគ្នាបាន
