ពិធីការិនី ឌួង ហ្សូរីដា មានវ័យជិត ៤០ ឆ្នាំហើយ តែនាងមិនរវីរវល់និងរឿងរៀបការសោះ ផ្ទុយទៅវិញនាងរស់នៅម្នាក់ឯងយ៉ាងមានក្តីសុខ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះស្រាប់តែថ្មីៗនេះមានមិត្តភក្តិមួយចំនួនបានជូនពរឱ្យនាងមាន កូនទៅវិញ ។
Tag: តារាសម្តែង
តាមពិតមុននឹងរត់ទៅវះកាត់កែសម្ផស្សមុខមាត់ថ្មីដូច បារាំង ប្រុស ខួច ជួបបញ្ហានេះសោះ !
ក្រោយវះកាត់កែសម្ផស្សមុខមាត់ថ្មីអស់ពេលជាងកន្លះឆ្នាំ ពេលនេះរបួសរបស់តារាសម្តែងប្រុស ខួច បានជាសះស្បើយមួយរយភាគរយហើយ លោកពិតជាពេញចិត្តខ្លាំងជាមួយមុខមាត់ថ្មីបែបកូនកាត់ បារាំង នេះខ្លាំងណាស់ ។
មិន ចេនី និង នីគី នីគី ពិតជាឈ្លោះមែន ទើបមិនទាន់ឃើញអ្នកទាំងពីរចាប់ដៃគ្នាថតឡើងវិញ !
មកទល់ពេលនេះពិធីការិនី មិន ចេនី បានរៀបការជិតមួយខែហើយ ហើយទំនាក់ទំនងនាងនិងតារា ចម្រៀង នីគី នីគី ហាក់កាន់តែឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា អ្នកទាំង ពីរពិតជាឈ្លោះគ្នាយ៉ាងពិតប្រាកដមែន ដូច្នេះ ហើយបានជាម្នាក់ៗចេះចេញធ្វើការងារ និង ធ្វើវិដេអូរៀងៗខ្លួន ។
តាំងពីត្រូវគ្នាជាមួយស្វាមីវិញជីវិត នៅ សូនីតា ចាប់ផ្តើមរីករាយ ព្រមទាំងទទួលការងារសិល្បៈឡើងវិញ !
មួយរយៈពេលមុនចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែង បង្ហាញម៉ូដ និងជាពិធីករ នៅ សូនីតា ស្ទើរ តែរក្សាមិនរួចទៅហើយ ដោយ សារតែបញ្ហាមួយ ចំនួន ប៉ុន្តែចុងក្រោយនេះ នៅ សូនីតា ចាប់ផ្តើមស្រស់ស្រាយសប្បាយចិត្តឡើងវិញ ក្រោយពីបានផ្សះផ្សាចំណងអាពាហ៍ពិពាហ៍ខ្លួន ជាពិសេសនាងត្រៀមទទួលការងារក្នុងសិល្បៈជាច្រើន បន្ទាប់ពីផ្អាកអស់ពេលយ៉ាងយូរ ។
តារាសម្តែង កុល ដាវី អស់សង្ឃឹមក្នុងការយកកូនទី ២ !
ទន្ទឹមនិងការវិលត្រឡប់ចូលសិល្បៈវិញ ស្រាប់តែតារាសម្តែង កុល ដាវី បានបង្ហាញនូវក្តីអស់សង្ឃឹមថា នាងមិនអាចយកកូនទី ២ បានទេ ដោយសារ តែបញ្ហា សុខភាព ប្រសិនបើនាងនៅ តែរឹងទទឹងចង់បង្កើតកូនទី ២ ជីវិតនាងអាចជួបនិងបញ្ហា ។
នូ ឧសភា ប្រកាសថាក្តែងៗថាស្រឡាញ់នារី ដើម្បីបញ្ចប់មន្ទិលរឿងស្នេហាភេទដូចគ្នា
ក្រោយពីបុរសសង្ហារ នូ ឧសភា បាន វិល ត្រឡប់មកស្និទ្ធស្នាលជាមួយមិត្តភក្តិប្រុសៗរបស់ខ្លួនឡើងវិញ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនគិតថា លោក នូ ឧសភា ពិតជាស្រឡាញ់ស្នេហ៍ភេទដូចគ្នា ដូចជាតារាមួយចំនួនដែរ ។
ទោះបីជារដូវវស្សាតែ រ៉ាប៊ី សម្រុកកើបលុយមិនហ៊ានឈប់សម្រាក
តាំងពីចូលរដូវភ្លៀងមក សិល្បករសិល្បការិនីគ្រប់ផ្នែកសុទ្ធតែរយាលពីការងារសម្តែង និងច្រៀង ដោយឡែកតារាចម្រៀង រ៉ាប៊ឺ វិញបែរជាមមាញឹកខ្លាំងនៅក្នុងការកើបលុយពីអាជីពរបស់ខ្លួនរហូតរកពេលសម្រាកគ្មាន ។
ទីបំផុត ស៊ីន យូប៊ីន សម្រេចបំណងធំទី ៣ ដោយទទួលបានពានរង្វាន់តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំនៅប្រទេស ថៃ
ទើបតែបង្ហាញមុខនៅលើឆាកអន្តរជាតិធំ ២ មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ០៣ ខែ កក្កដា នេះ តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេស ថៃ នេះជាកម្មវិធីទី ៣ ហើយសម្រាប់តារាស្រីរូបនេះបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ។
វ័យជាង ៣០ ឆ្នាំហើយ នៅ ដាណា ប្រឹងតាមរកក្តីស្រមៃ រហូតមិនហ៊ានដឹកដៃគូស្នេហ៍៦ ឆ្នាំចូលរោងការ
ចូលវ័យជាង ៣០ ឆ្នាំហើយ តារាសម្តែង និង ចម្រៀង នៅ ដាណា នៅតែមិនទាន់ដឹកដៃគូស្នេហ៍បរទេសខ្លួនចូលរោងការទៀត ដោយនាងបាននិយាយថា រឿងរៀបការមិនសំខាន់ ព្រោះចង់បំពេញក្តីស្រមៃខ្លួនជាមុនសិន ។
តារាសម្តែងកូនកាត់ ខ្មែរ -អាល្លឺម៉ង ម៉ៃយ៉ា បង្ហាញថាខ្លួនកំពុងមានផ្ទៃពោះ ៧ ខែជាមួយគូស្នេហ៍ភេទដូចគ្នា ដើម្បីបញ្ចប់រឿងរ៉ាវបែកបាក់ !
ក្រោយពីមានរឿងចម្រុងចម្រាស់រវាងតារាសម្តែង ម៉ៃយ៉ា និងគូស្នេហ៍ដូចគ្នារបស់ខ្លួនមួយរយៈពេលមក ស្រាប់តែពេលនេះតារាស្រីរូបនេះបានបញ្ចេញរូបក្បាលពោះ ក្នុងខណៈដែលនាងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ ជាមួយគូស្នេហ៍ ភេទដូចគ្នារបស់ខ្លួន ដែលបានស្រឡាញ់គ្នាអស់ពេល ៤ ឆ្នាំ ។