ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ […]
Tag: ព្រំដែនកម្ពុជា-ថៃ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជុំវិញការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែកញ្ញានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជា រួមទាំងព្រះសង្ឃ […]
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អាចបញ្ចប់បញ្ហាជម្លោះព្រំដែន និងស្តារទំនាក់ទំនងកម្ពុជា-ថៃ ដែលបានធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតនេះបានទេ?
សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះក្នុងកម្រិតដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន។ ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃបានធ្លាក់ដល់កម្រិតទាបបំផុតនេះ ដែលដើមចមគឺបង្កឡើងពីភាគីថៃ ដោយភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥។ គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួចមក គឺមានរយៈពេលជាង ១ខែហើយ ដែលកម្ពុជា និងថៃ នៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខ្លាំង បើទោះជាប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ […]
ឈ្មោះ ប៊ុនស៊ីន ផាតក្លាង នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត ជាអ្នកបង្កាត់ភ្លើងសង្រ្គាមបង្ហូរឈាម៥ថ្ងៃ តាមព្រំដែនខ្មែរ-ថៃ ហើយកម្មរបស់គាត់នឹងបន្តលងចិត្តរបស់គាត់តទៅមុខទៀត
ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ថៃ គឺជាតួអង្គដ៏លេចធ្លោម្នាក់ នៅក្នុងឈុត ភ្លើងសង្រ្គាម៥ថ្ងៃតាមព្រំដែនខ្មែរ-ថៃ ដែលរៀបចំឡើងដោយក្រុមអ្នកនិពន្ធនៅក្រុងបាងកក (អំណាចស្រមោល) ដែលយើងមើលមិនឃើញច្បាស់ នៅក្នុងសាច់រឿង ការដណ្តើមអំណាចគ្នាក្នុងនយោបាយថៃ។ មើលទំនងទៅ ឈុតនេះចប់ហើយ ដោយសារតែការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ភាពមោះមុតនិងឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា និងការស្នេហាជាតិស្រុះគ្នានៃប្រជាពលរដ្ឋខ្មែរ បូករួមនឹងសំពាធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការដឹងឮនិងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ឈុតឆាកបន្តនៃល្បែងដណ្តើមអំណាចគ្នាក្នុងនយោបាយផ្ទៃក្នុងថៃនឹងកើតឡើងច្រើននៅទីក្រុងបាងកកនាពេលខាងមុខដ៏ខ្លី។ គួរឱ្យសោកស្តាយ ឈុតឆាក ដែលលោក […]
នៅថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសដែលម៉ាឡេស៊ី ជាប្រធាន ចេញសង្កេតការណ៍ផ្ទាល់តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]
សម្តេចតេជោ ហ៊ុន សែន នាំសារទៅម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ជុំវិញរឿងថៃប្រមាថ គំរាម និងឈ្លានពានមកដល់ទឹកដីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា […]
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រកម្ពុជា ដែលរុញបញ្ហាព្រំដែនកម្ពុជា និងថៃ ទៅយន្តការច្បាប់អន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ […]
រឿងព្រំដែន! អភិបាលខេត្តឧត្តរមានជ័យ អះអាងថា មិនមានអ្នកណារំលោភបំពានអ្នកណាទេ
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា កងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវសាមគ្គីគ្នាមានការអីទំនាក់ទំនងគ្នាល្អ ក្នុងនោះមិនមានអ្នកណារំលោភបំពានអ្នកណាទេ ឯរឿងព្រំដែនទុកឲ្យគណៈកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ។ ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់អញ្ជើញមកលេងប្រាសាទតាមាន់ សូមអញ្ជើញមកទស្សនាប្រាងប្រាសាទដែលជាមរតកដូនតាយើង ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពយើងផងដែរ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅទិសប្រាសាទតាមាន់ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ […]
គម្រោងសង់អគាររដ្ឋបាល និងផ្លូវច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចជាង៨៥%
គិតត្រឹមថ្ងៃ១៧ ខែកក្កនេះ អគាររដ្ឋបាលនៃច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បានជាង ៨៥ ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន។
