សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម PARK Jung-Wook លើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ […]
Tag: សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង!
សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្នើឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖ ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក […]
សម្ដេចតេជោ ហ៊ុន សែន ស្នើភាគីបារាំងផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ខណៈភាគីថៃបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចតេជោបានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី […]
សម្តេចតេជា ហ៊ុន សែន ផ្តល់ដំបូន្មានទៅកាន់អ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ
តាមរយៈបណ្តាញសង្គមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ដំបូន្មានទៅកាន់អ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ក្រោយពីមានការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេចផ្ទាល់។ សម្តេចតេជា ហ៊ុន សែន ចាត់ទុកថា ការស្ទង់មតិដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេច គឺបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះរូបសម្តេច ។ ហើយគួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិពីមេដឹកនាំរបស់ខ្លួនឯងវិញ។វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក […]
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា មកបោះទុនវិនិយោគ លើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ការស្នើរបស់សម្តេចតេជោ បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន […]
សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម
សំណេរទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើហ្វេកបុកនាថ្ងៃទី៥ កក្កដា ២០២៥៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ទី២៖ ក្រមរដ្ឋប្បវេណី […]
ឃាត់ខ្លួនមនុស្ស៤នាក់ ដោយសារក្លែងបន្លំតេឡេក្រាមថ្នាក់ដឹកនាំ ទៅឆបោកប្រាក់ ក្រោមរូបភាពវិនិយោគបានប្រាក់ចំណេញច្រើន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ […]
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យស្ថានីយប្រេង PTT នៅកម្ពុជា បង្វែរទៅទិញប្រេងក្រៅពីប្រទេសថៃ និងបើកដំណើរដោយមិនចាំបាច់ប្ដូរយីហោ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់នៅកម្ពុជា អាចបង្វែរទៅទិញប្រេងឥន្ធនៈ នៅតាមបណ្ដាប្រទេសផ្សេងបាន ក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរស្លាកយីហោនោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ […]
កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។ ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ […]
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីសិង្ហបុរី ជាផ្នែកដ៏សំខាន់ជំរុញទំនាក់ទំនងកម្ពុជា-សិង្ហបុរី
ព្រឹកថ្ងៃអង្គារ ថ្ងៃទី២ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីសឹង្ហបុរី នៅវិមានព្រឹទ្ធសភា
