រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ចូលឆ្នាំខ្មែរឆ្នាំនេះ រថយន្តក្រុងជិត៦០០គ្រឿង ត្រៀមដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ
អនុវត្តតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា រថយន្តក្រុងចំនួន ៥៩៧គ្រឿង គឺ […]
ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរនិងទេសចរ មកកាន់កម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ […]
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង […]
«ស្ពានអាកាសមរតកតេជោ» ជាស្ពានអាកាសពីរជាន់ដំបូងគេនៅកម្ពុជា ដែលសាងសង់ដោយក្រុមវិស្វករខ្មែរ
ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]
រឿងអាមេរិកដាក់កម្ពុជាក្នុងបញ្ជីលឿង! សម្តេចតេជោ ហ៊ុន សែន ថាមិនចាំបាច់កើតទុក្ខទេ សំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។ ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ […]
ទើបសាកល្បងបានជាង១ខែ ប៉ុន្តែ«ផ្លូវថ្មើរជើង»មានមហាជនមកលេងយ៉ាងច្រើនកុះករ វ៉ាដាច់កន្លែងកម្សាន្តនានានៅភ្នំពេញ
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនអ្នកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃចុងសប្តាហ៍ បានធ្វើ«ផ្លូវថ្មើរជើង» នេះ បានក្លាយទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាព និងវ៉ាដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីទើបតែបើកសាកល្បងបានជាង១ខែ ប៉ុណ្ណ៉ោះ ។ តាមបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ […]
ក្រុមការងារជំនាញ ទៅសិក្សាប្រភពទឹកនៅតំបន់ខ្នងផ្សា ដើម្បីរកលទ្ធភាពទាញយកមកទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ
ក្រុមមន្ត្រីជំនាញដែលរួមមាន កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះសិក្សាប្រភពទឹក ដើម្បីសិក្សាបន្ថែមពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការចុះសិក្សានេះបានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ដែលឲ្យសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៤ ខែមីនា […]
ក្រុមការងារអន្តរក្រសួង អាជ្ញាធរ និងប្រជាសហគមន៍ ចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី
អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។ អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ […]
ឯកអគ្គរដ្ឋទូតឥណ្ឌា ចង់លើកកម្រិតទំនាក់ទំនងឥណ្ឌា-កម្ពុជា ឱ្យតែខ្ពស់ថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា […]

