សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត អញ្ជើញ​ពិនិត្យច្រវាក់ផលិតកម្មរោង​ចក្រ​​ម៉ូតូក្រុមហ៊ុន អិន ស៊ី អិច

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញចូលរួមពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីអញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា […]

អ្នកជំនួញខ្មែរម្នាក់ ដាក់មហិច្ឆតាប្រែ​ក្លាយទឹក​ដីកោះស្តេច​​ ទៅជាកូនទី​ក្រុង​​ដ៏ទាក់​ទាញ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាអ្នកជំនួញខ្មែរវ័យក្មេងមួយរូប បានដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង ដែលធ្លាប់តែស្ងាត់ជ្រងំ ទៅជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។ នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ការបើកជាផ្លូវការរីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតដែលអាចទាក់ទាញទេសចរណ៌អន្តរជាតិ បានស្គាល់ទឹកដីកោះស្តេច ។ ទន្ទឹមនឹងនេះ […]

ផ្លូវលេខ១៥៣៤ តភ្ជាប់ស្រុក​​ទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិ៍​សាត់​ ត្រូវបានប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូ

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹៈចំនួន៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះផ្លូវនៅតែជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនិង​កំណើនប្រជាជន និងនគរូបនីយកម្ម ស្របតាមសុភាសិតបុរាណខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធ​សភា ធ្លាប់បានលើកឡើងជារឿយៗ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចងក្រងអត្តសញ្ញាណនូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យគង់វង្ស

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងរង់​ចាំមើលសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី ជា​មួយ​រដ្ឋាភិបាល​ថ្មីរបស់អាមេរិក ខណៈកន្លងមកបានរិះគន់វាយប្រហារ​លោក Donald Trump យ៉ាងចាស់ដៃ

តាមរយៈសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា ប៉ុន្មានថ្ងៃនេះ សម្តេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលបានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump […]

សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា ផ្លូវជាតិលេខ២៣ នឹងជួយជំរុញសេដ្ឋកិច្ចនិងជីវភាពអ្នកស្រុកកោះធំ និងស្រុកលើកដែក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានបង្ហាញក្តីរំពឹងថា ផ្លូវជាតិលេខ២៣ ដែលជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ៖«កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) […]

អភិបាលរាជធានីភ្នំពេញ បញ្ជា​ឲ្យ​ប​ញ្ចេញគ្រឿង​ចក្របន្ទាន់ ដើម្បី​បូមដីចាក់ទប់ស្កាត់​ការ​បាក់ច្រាំ​ងទន្លេ ចំនួន៣ទីតាំងក្នុងខណ្ឌជ្រោយចង្វា

ភ្លាមៗក្រោយមានហេតុការណ៍បាក់ច្រាំងទន្លេ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ កុំឲ្យរាលដាលបន្ត និងចុះជួយរុះរើសំណង់ផ្ទះប្រជាពលរដ្ឋដែលខូចខាត។ ទីតាំងច្រាំងទន្លេដែលបានបាក់រួមមាន៖ទី១ គឺបាក់ស្រុតច្រាំង ទន្លេ មេគង្គ ប្រវែងប្រមាណ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ,ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក

ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ទីបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក តាមរយ:ឧត្ដមនាវីឯក ស្រ៊ុន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីសក្កានុពលប្រឡាយទឹកបេតុងតាមវាលស្រែក្នុងខេត្តចំនួនបី អាចធានាការផ្គត់ផ្គង់ទឹកបង្កបង្កេីនផលពេញមួយឆ្នាំ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ តាមរយៈសំណេរលើបណ្តាសង្គមផ្លូវការនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានឲ្យដឹងថា គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ […]

ប្រមុខរាជរដ្ឋាភិបាល យកចិត្តដាក់ខ្ពស់លើការអន្តរាគមន៍ទឹក និងដោះស្រាយទុក្ខកង្វល់របស់ប្រជាកសិករ

ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ​នៅថ្ងៃទី៣១ ខែមករា សម្តេចបរវធិបតី នាយករដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ សម្តេចបរវធិបតី បានលើកឡើងថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក […]