នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មី បង្ហាញពីភាពដឹកនាំប្រកបដោយថាមភាពភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើកទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅអ្នកនយោបាយប្រឆាំងថា បើមិនជួយអ្វីដល់កិច្ចការពារព្រំដែន កុំធ្វើឲ្យខាតប្រយោជន៍ជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានផ្ញើសារផ្តាំទៅអ្នកនយោបាយប្រឆាំងមួយចំនួនតូច កុំយករឿងនយោបាយ មកទម្លាក់ចូលក្នុងបច្ចេកទេស ដែលមិនបានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ សម្តេចបានអះអាងថា ករណីព្រំដែនទឹកកម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាពណាមួយនៅឡើយ។ ការផ្ញើសាររបស់សម្តេចបវរធិបតី បែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារថ្មី ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ […]
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម ចង់វិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៅជំនួបនេះ ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World […]
ឯកឧត្ដម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសឯកឧត្តម សុខ ចិន្ដាសោភា
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើងវិញ ជំនួសឯកឧត្តម សុខ ចិន្តាសោភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម ប្រាក់ សុខុន ធ្លាប់តំណែងជារបស់ជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
បណ្ឌិត យង់ ពៅ៖ កម្ពុជាគ្មានភាពចាំបាច់ ត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ
នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិកម្មរបស់មហាជនខ្មែរមួយចំនួន ចំពោះការលើកឡើងរបស់អ្នកនយោបាយប្រឆាំងរបស់ថៃមួយក្រុមតូច ដែលកំពុងដុតបញ្ឆេះបញ្ហាអធិបតេយ្យជាមួយនឹងកម្ពុជានោះថា «កម្ពុជាគ្មានភាពចាំបាច់ នឹងត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ»។ លោកបណ្ឌិត បានពន្យល់បកស្រាយថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី […]
ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញបំណងចង់វិនិយោគលើវិស័យកសិកម្ម ,ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្មនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា […]
នៅថ្ងៃស្អែក រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។ របៀបវារៈសំខាន់ៗចំនួន៤នោះ រួមមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី […]
ក្រុមហ៊ុន Khazanah របស់ព្រុយណេ បង្ហាញបំណងវិនិយោគនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានបង្ហាញពីគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា […]
រដ្ឋមន្ត្រីរបស់ឥណ្ឌូណេស៊ី កត់សម្គាល់ពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី […]

