សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុក​ការ​លើ​ក​​ទឹក​ចិត្តពន្ធដារ ក្នុង​វិស័យ​អច​លនទ្រព្យ ជា​កា​រ​ជួយគាំទ្រ​​​ដល់ក្រុមហ៊ុន​​​​អភិវឌ្ឍន៍​​លំ​នៅឋាន

តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រំពឹងថា ពឹងថា ចំពោះវិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ […]

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿង​ឧបភោគបរិ​ភោ​គ ជូ​នដល់​តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមរយ:ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ […]

ក្រុមការងារនាយករដ្ឋមន្ត្រី ប្រើពេលត្រឹមតែជាង ១ម៉ោង បានដោះស្រាយបញ្ចប់វិវាទដីធ្លីរុំារ៉ៃជិត ២០ឆ្នាំ ជាស្ថាពរ

ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។ តំណាងពលរដ្ឋ និងយុវជន ៣នាក់ ដែលជាកូនៗរបស់លោកកែម ធី និងអ្នកស្រីណៃ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហា​អនុតំ​បន់មេគង្គ នៅទីក្រុងគុនមិញ ប្រទេសចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិ​ច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)​លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ការផ្តល់សេវាលិខិតឆ្លងដែននៅក្រៅប្រទេស ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន

ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មើលឃើញថា តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែន​ ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ […]

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ចាប់ផ្តើមដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកានេះ

គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នាថ្ងៃទី៤ និងទី៥ ខែវិច្ឆិកានេះឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិវិញសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវិមាន ៧មករា។ […]

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវិមាន​៧ មករា

សម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ ប្រទេសនិយមវៀតណាម ដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា នៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ […]

នាយករដ្ឋមន្ត្រី ផ្តល់ដំណឹងល្អដល់ឪពុកម្តាយ អាណាព្យាបាល និងសិស្ស-និស្សិត ពីការមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិតទាំងអស់ ដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល​។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់​សកល​វិទ្យាល័យ […]

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីដាល់អំបុក

និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកពីរាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីអំពីប្រពៃណីដាល់អំបុក របស់ដូនតាខ្មែរ ដែលប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ពីការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ […]

សមាគមកាយប្ញទ្ធនារីកម្ពុជា​ បោះជំរំ​ប្រចាំឆ្នាំ​ផ្ដោតលើ​ប្រធានបទ«យុវតីយើង អនាគតអ្នកដឹក​នាំយើង»

«យុវតីយើង អនាគតអ្នកដឹកនាំយើង»គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។ […]