នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃ គឺនៅថ្ងៃទី១៨ -១៩ ខែមិថុនា ។
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលគំនិតផ្តួចផ្តើមកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូលកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់អាយុកាលរថយន្តសម្រាប់ការនាំចូលនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច ២ថ្ងៃនៅប្រទេសសិង្ហបុរី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។
ស្ពានអាកាសភ្លោះប្រសព្វផ្លូវសម្តេចតេជោ ហ៊ុន សែននិងផ្លូវជាតិលេខ២ នឹងប្រសិទ្ធនាមថា “ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត”
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ
មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន!
ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ញើសារអបអរសាទរនិងជូនពរសាសនិកខ្មែរឥស្លាម ក្នុងឳកាសពិធីបុណ្យរ៉ាយ៉ាហាជី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានផ្ញើសារអបអរសាទរ និងជូនពរដល់ពលរដ្ឋសាសនិកឥស្លាមកម្ពុជា ទាំងក្នុង ក្រៅប្រទេស និងទូទាំងសកលលោក ក្នុងឳកាសរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី ដែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
កម្ពុជា កំពុងបង្កើនកម្លាំងពលកម្មជំនាញ ខណៈប្រជាជនអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើង
ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងន័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។ នេះបើការឲ្យដឹងក្នុងសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសារលិខិត សម្តេចធិបតី […]
ចលនាមហាជនប្រកាសគាំទ្រដល់គម្រោងរដ្ឋាភិបាលក្នុងផែនការព្រែកជីកហ្វូណនតេជោ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ ក្រោយពីមានការប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោមក មានប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបាននាំគ្នាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះដែរក៏មានប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស បាននាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយលម្អ ដោយ ស៊ុម រូបថតជារង្វង់មូលដូចៗគ្នា និងមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥលូវកូនខ្មែរមានសមត្ថភាពធ្វើកិច្ចការធំៗសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ឥលូវនេះកូនខ្មែរយើងមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ យើងត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង” នៅព្រឹកថ្ងៃទី១៣ មិថុនា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរយើងត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ។ […]

