នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជានិងថៃមក កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន […]
Tag: AOT
ត្រឹមពេល ១០ថ្ងៃ! ក្រុម AOT ចុះផ្ទៀងផ្ទាត់ ៦ទីតាំងដែលរងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
ចន្លោះពីថ្ងៃទី៤ ដល់ទី១៣ ខែមករា ឆ្នាំ២០២៦ នេះ អ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងមួយចំនួនដែលរងការឈ្លានពានរបស់ថៃ និងផលប៉ះពាល់ដែលបង្កឡើងដោយសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ដែលជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។ បើតាមប្រភពពីក្រសួងការពារជាតិ ត្រឹមរយៈពេល ១០ថ្ងៃក្នុងមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន […]
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យតំបន់ប្រាសាទព្រះវិហារ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ។ នេះបើតាមការគូសបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ […]
នរណាបាញ់មុន AOT ឃើញជាក់ស្ដែងហើយ នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលចុះទៅពិនិត្យនៅឃុំថ្មដា
នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ហើយភ្លាមៗដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចផ្អាកនិងដកថយត្រឡប់វិញ។ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ បើតាមក្រសួងការពារជាតិ […]
