ជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេក ! ចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងជួបបងប្អូនម្តងទៀត ! 

ដោយសារជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេកខ្លាំងពេក នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងបន្តជួបជាមួយពុកម៉ែបងប្អូនទស្សនិកជននៅទីនោះជាថ្មីម្តងទៀត ទៅតាមសំណូមពរ ។  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទើបតែបញ្ចប់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានបន្តដំណើរទៅក្រុងកំពង់ចាម ជាបន្តទៀតនៅបំណាច់ខែ មករា នេះ ដើម្បីនាំអារម្មណ៍ថ្មីប្លែកចែកររំលែកដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យចម្រៀង ។ […]

ត្រៀម ត្រៀម ! អ្នកភូមិភាគឦសាន ជិតដាច់ខែហើយណាត់ដៃគូឱ្យហើយដើម្បីចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅចុងសប្តាហ៍នេះ 

ជិតដាច់ខែហើយ ! បងប្អូនអ្នកភូមិភាគឦសានចាំទទួលផង អ្នកអត់លុយឬអ្នកមានលុយក៏អាចចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG oPREMIUM IDOL TOUR CONCERT បានគ្រប់ៗគ្នា ដើម្បីជួបជាមួយកំពូលតារាចម្រៀងនៅក្នុងបេះដូងរបស់បងប្អូន ។  ព្រឹត្តិការណ៍ប្រគំន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ទើបតែបញ្ចប់នៅទឹកដីខេត្ត មណ្ឌលគិរី កាលពីចុងសប្តាហ៍នេះ ដោយទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទស្សនិកជននៅទីនោះ ដោយមិនអស់ចិត្តព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM […]

ឡើងឆាកអន្តរជាតិទៀតហើយ! កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញ MV ជាមួយតារាចម្រៀងអាមេរិក C-Tru ជម្រុញវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក

បើកទំព័រដើមឆ្នាំថ្មីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើងទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។ កន្លងមកកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើងទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។  អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop […]

កាន់តែកក្រើក កាន់តែរំភើប ! ជាមួយមហាព្រឹត្តិការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅទឹកដីស្រុកព្រៃកប្បាស ខេត្ត តាកែវ ចុងសប្តាហ៍នេះ   

ច្រើនសប្តាហ៍មកហើយដែលការប្រគំតន្រ្តី EXPREZ CHARITY CONCERT បាននាំអារម្មណ៍ទស្សនិកជនកម្សាន្តសើចសប្បាយជាមួយនឹងការសម្តែងច្រៀងរាំរបស់សិល្បករល្បីៗនៅទឹកដីខេត្តនានា ដោយឡែកសម្រាប់សប្តាហ៍នេះ EXPREZ CHARITY CONCERT បានទៅដល់អ្នកខេត្ត តាកែវ ហើយ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកឆាក រញ្ជួយដី ជាមួយនិងការសម្តែងរបស់សិល្បករល្បីៗ ។  សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ មានរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលស្ថិតនៅខាងលិចផ្សារសៃវ៉ា ភូមិជំរៅ ឃុំតាំងយ៉ាប […]

ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ពជួរមុខ កំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ

ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១៧ ខែមករានេះ បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងអំណោយសប្បុរសជនចូលរួមជាមួយផងនោះ ទៅប្រគល់ដល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីនេះ ក្រុមយុវជនធ្វើឡើងបានបង្ហាញការគាំទ្រ និងជឿជាក់លើសម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល វីរកងទ័ព វីរនគរបាលជាតិដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ សូមជម្រាបជូនថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា […]

ក្រុមយុវជនបូជាការពារយុត្តិធម៌ ប្រគល់ស្បៀងជូនកងទ័ពកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ ដែលមានការចូលរួមពីសប្បុរសជន

នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករានេះ ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ គួរឲ្យដឹងថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា ឡេង […]

បុរី ឡេង ណាវ៉ាត្រា ដោះស្រាយបញ្ចប់ហើយជូនមន្រ្តីយោធាម្នាក់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ

ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីបំផុតលោក វិត គឹមសាន ជាទាហាននៅក្នុងកងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំណុះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានសម្រេចទទួលយកដំណោះស្រាយហើយ ដោយឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាក ជាមួយបុរី ឡេង ណាវ៉ាត្រា 6អា។ នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា «ក្រោមការសម្របសម្រួល របស់ក្រសួងរៀបចំដែនដី […]

កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper រើសបានបេក្ខជនចំនួន៤០នាក់ ឆ្លងទៅវគ្គ United ដើម្បីប្រកួតប្រជែងរកជើងខ្លាំងបន្ត

កម្មវិធីប្រឡងរ៉េប Cambo Rapper បានឈានមកដល់សប្តាហ៍ទី៨ ឬវគ្គ United ហើយ ដោយវគ្គនេះបង្ហាញពីការសាមគ្គី ការអត់ធ្មត់ និងធ្វើការងារជាក្រុមរបស់បេក្ខជន។ ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper  កាន់តែអស្ចារ្យ និងរន្ធត់អារម្មណ៍ពីព្រោះបេក្ខភាពម្នាក់ៗសុទ្ធតែខ្លាំងៗ និងមានទេពកោលស្យ ដែលធ្វើឱ្យគ្រូបង្វឹកពិបាកនៅក្នុងការសម្រេចចិត្តថា តើនរណានឹងត្រូវទៅ នរណាត្រូវនៅបន្ត?  សម្រាប់ក្នុងវគ្គ United គឺមានចំនួន ៣សប្តាហ៍ ដោយមានបេក្ខជន ៤០នាក់ចូលរួមប្រកួតប្រជែង […]

គាំទ្រសមរភូមិមុខ! ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ព

ក្នុងស្មារតីខ្មែរតែមួយ! នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញពីការសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន […]

បុរី ឡេង ណាវ៉ាត្រា 6អា បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជន ដែលសម្របសម្រួលរបស់ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំង

បុរី ឡេង ណាវ៉ាត្រា 6អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។ បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។ យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ […]

5
Promotion