ត្រៀម ត្រៀម ! អ្នកភូមិភាគឦសាន ជិតដាច់ខែហើយណាត់ដៃគូឱ្យហើយដើម្បីចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅចុងសប្តាហ៍នេះ 

ជិតដាច់ខែហើយ ! បងប្អូនអ្នកភូមិភាគឦសានចាំទទួលផង អ្នកអត់លុយឬអ្នកមានលុយក៏អាចចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG oPREMIUM IDOL TOUR CONCERT បានគ្រប់ៗគ្នា ដើម្បីជួបជាមួយកំពូលតារាចម្រៀងនៅក្នុងបេះដូងរបស់បងប្អូន ។ 

ព្រឹត្តិការណ៍ប្រគំន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ទើបតែបញ្ចប់នៅទឹកដីខេត្ត មណ្ឌលគិរី កាលពីចុងសប្តាហ៍នេះ ដោយទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទស្សនិកជននៅទីនោះ ដោយមិនអស់ចិត្តព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ក៏បានបន្តទៅជួបអ្នក រតនគិរី ជាបន្តទៀតនៅថ្ងៃទី ៣០ និង ៣១ ខែមករា ឆ្នាំ ២០២៦ នៅចុងសប្តាហ៍នេះក្នុង បរិវេណវិមានឯករាជ្យ ក្រុងបានលុង ខេត្ត រតនគិរី ។

សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ទស្សនិកជននឹងជួបជាមួយកំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម , កញ្ញា តន់ ចន្ទសីម៉ា , កញ្ញា ហុិន លីដា និងតារាចម្រៀងមួយចំនួនទៀតនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ ដោយឡែកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦ឯណោះវិញនឹងជួបជាមួយ Idol វ័យក្មេងជាច្រើនរូប ដូចជាលោក Tempo លោក ប្រុសឡា ,លោក អនុស្សាវរីយ៍ វង្ស ថាណាន់ និងតារាចម្រៀងផ្សេងៗទៀត ។ 

រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ដើម្បីទទួលបាននូវចំណីចក្ខុថ្មី ប្លែក ចម្លែកអារម្មណ៍ពីកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាពិសេសបានរាំលេងកម្សាន្តជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ។ កុំភ្លេចណាត់ជួបគ្នានៅចុងសប្តាហ៍នេះជាមួយការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅលើទឹកដីខេត្ត រតនគិរី ទាំងអស់គ្នា ។ បញ្ជាក់សម្រាប់បងប្អូនដែលចង់ចូលរួមទស្សនា គឺអាចចូលរួមដោយសេរី មិនគិតថ្លៃឡើយ ៕

5
Promotion