ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ!អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារ ធ្វើត្រីងៀត គាំទ្រកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃពៅ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព កំពុងឈរជើងការពារទឹកដីនៅបណ្តោយព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ […]

ពេលវេលាខ្មែរជួយខ្មែរ ! តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និង ខេម ប្រកាសចាំទទួលមូលនិធិសប្បរសធម៌ជួយកងទ័ពនិងជនភៀសសឹក 

ពេលវេលាខ្មែរជួយខ្មែរបានមកដល់ហើយ តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និងលោកខេម បានប្រកាសចាំទទួលមូលនិធិសប្បរសធម៌ ជួយវីរៈកងទ័ពនិងជនភៀសសឹកចាប់ពីពេលនេះតទៅ ជាពិសេសបើបងប្អូនមានអំបុក កាន់តែប្រសើរ ។  ដូចមហាជនបានឃើញស្រាប់ហើយថា ថៃ បានវាយប្រហារមកលើ កម្ពុជា ជាច្រើនថ្ងៃនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រំដែន និងបានភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មករកទីទួលសុវត្ថិភាព ។ ក្រៅពីជំនួយអង្ករ ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជនជួយជាអំបុកល្អជាងជួយជាមីជូនទៅដល់កងទ័ពឬបងប្អូនជនភៀសសឹក ដែលកំពុងជួបការលំបាកនៅព្រំដែន ។ ក្នុងនាមតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ […]

ត្រៀមខ្លួនហ្វេនហ្វេន ! Ganzberg Premium Idol Tour Concert នឹងទៅអង្រួនបេះដូងអ្នកស្វាយអន្ទរ ខេត្តព្រៃវែង នៅចុងសប្តាហ៍នេះហើយ។

ត្រៀមខ្លួនហ្វេនហ្វេនអ្នកស្វាយអន្ទរ កំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូបនឹងទៅអង្រួនឆាក Ganzberg Premium Idol Tour Concertហើយនៅចុងសប្តាហ៍នេះ ។  វត្តមានតារាចម្រៀងល្បីៗដែលនឹងត្រៀមទៅអង្រួនឆាក Ganzberg Premium Idol Tour Concert  រួមមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ , លោក ខេម ,លោក គូម៉ា […]

អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ

នៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ចំនួន ១៥០នាក់ ក្នុងមណ្ឌលមែកឈើស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា និងលោកជំទាវ បានថ្លែងសារចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ដោយផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់ត្រូវតែមានស្នាមញញឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។ […]

អតិថិជនបុរី ឡេង ណាវ៉ាត្រា បានអញ្ជើញមកពិគ្រោះយោបល់ក្រោមវប្បធម៌សន្ទនាទទួលយកដំណោះស្រាយជាបន្តបន្ទាប់!

អតិថិជនមួយចំនួនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បន្តអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាហើយទទួលយកដំណោះស្រាយជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គមឭបានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី៥ ខែធ្នូនេះ អតិថិជនគម្រោង៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ […]

មកដល់ហើយ !  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ នៅទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2025 នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល […]

ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សEXPREZ TOUR CONCERT នៅលើទឹកដីខេត្តពោធិ៍សាត់ !

ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្តពោធិ៍សាត់ ។   សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ , លោក ខេម , […]

ក្រុមការងារបុរី ឡេង ណាវ៉ាត្រា ៦អា បន្តធ្វើការដោះស្រាយបន្តបន្ទាប់ជូនអតិថិជនដែលបានអញ្ជើញមកជជែកពិគ្រោះគ្នា!

ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា អតិថិជនបុរី ឡេង ណាវ៉ាត្រា មួយចំនួនបានមកបន្តទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរីជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹមទាំងអស់គ្នា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានបន្តផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីសកម្មភាពខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជន បានលើកឡើងថា៖ «បុរីឡេង ណាវ៉ាត្រា ឈរលើគោលការណ៍ដោះស្រាយ មិនឲ្យពុកម៉ែបងប្អូនខាតបង់អត្ថប្រយោជន៍ឡើយ»។ ជាមួយគ្នានេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា។ បច្ចុប្បន្នក្រុមការងារបុរី […]

ក្រសួងរៀបចំដែនដី ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងជ្រែមួយរយ ដំណាក់កាលទី៣ចំនួន ២៤៦៣បណ្ណ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។ ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]

បេះដូងមនុស្សធម៌! តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន​​​សហ​ព័ន្ធយុវជនបូជា​ការពារយុត្តិធម៌ ចុះធ្វើសម្លការីនំប៉័ង នំបញ្ចុក ជូនចាស់ជរា និងកុមារកំព្រា នៅអង្គការសង្គ្រោះជនអស់សង្ឃឹម

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន​​​សហ​ព័ន្ធយុវជនបូជា​ការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្ដ ចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើ​សម្ល​កា​រី​​នំប៉័ង និងនំបញ្ចុក ២ខ្ទះត្នោត ជូនចាស់ជរា និងកុមារកំព្រាចំនួន ២៨៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅ​ភូមិ​លិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ […]

5
Promotion