អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអព្យាក្រឹត្យ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម […]

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានមិនពិតដែលថា “រាជរដ្ឋា​ភិបា​ល​​កម្ពុជាមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ”

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” ។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។ ហើយអង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានអង្គភាពជួរមុខ […]

5
Promotion