ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងបន្តកិច្ចសហការរួមគ្នាបន្ថែមទៀត ក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាព និងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋប្រកបដោយកិត្យានុភាព។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាមួយតំណាងនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី0១ ខែធ្នូ […]
Tag: ក្រសួងមហាផ្ទៃ
ឯកឧត្តម ស សុខា៖ ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ហាក់មានការលំបាក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស […]
ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ […]
UN និង UNICEF បន្តគាំទ្រសុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា
លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF គូសបញ្ជាក់ពីការបន្តគាំទ្រគម្រោងលើកកម្ពស់សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី Ann Marie SKELTON បានកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រៅពីផ្តល់សេវារដ្ឋបាល, ការពារសន្តិសុខ ក្រសួងមហាផ្ទៃ ដើរតួរនាទីដ៏សំខាន់ ក្នុងការជំរុញគោលនយោបាយរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ក្រសួងមហាផ្ទៃ បានដើរតួរនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ ឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”។ នាឱកាសនោះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ដល់ក្រសួងមហាផ្ទៃ។ ១. ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសីលធម៌ សមត្ថភាព ពង្រឹងការវាយតម្លៃទាំងស៊ីវិល និងនគរបាលបានច្បាស់លាស់ពិសេសពិនិត្យមើលនៅក្នុងការតែងតាំងមន្រ្តីសុំពិនិត្យ មើលឲ្យច្បាស់ត្រូវដើម្បីធានាថា អ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានប្រវត្តិល្អ និងសមត្ថភាព។ ២. […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ កុំយកលុយទៅធ្វើសួនច្បារធំៗ ខណៈនៅស្រុកឃុំសង្កាត់អត់មានផ្លូវស្អាត
ក្នុងឱកាសអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញមន្រ្តីច្រកទ្វារព្រំដែនត្រូវផ្តល់សេវាឲ្យរហ័ស កាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា […]
ក្រសួងមហាផ្ទៃ ទទួលសំណូមពរពីពលរដ្ឋក្នុងហ្វេសប៊ុកបានជិត ៦០០គណនី និងដោះស្រាយបាន ២០៤គណនី
ក្រុមការងារតាមដានការដោះស្រាយចំពោះសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋ បានចេញរបាយការណ៍លទ្ធផលការងារក្នុងរយៈពេល៩ខែ (ពីខែមករា ដល់ខែកញ្ញា) ដោយបញ្ជាក់ថា ចំពោះមតិយោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនីក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ […]
អ្នកនាំពាក្យ៖ ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសយប់មិញជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!
លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា កម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងដែលសង្ស័យថាផលិតរឿងអាសអាភាសកាលពីយប់មិញនេះ គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
