នៅថ្ងៃទី០៨ខែឧសភានេះ តារាចម្រៀង មាស សុខសោភា បានទម្លាយអាថ៌កំបាំងបែកគ្នាជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំនិងបែកធ្លាយរឿងតាឥសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង២៣ម៉ឺនដុល្លារ ។

នៅថ្ងៃទី០៨ខែឧសភានេះ តារាចម្រៀង មាស សុខសោភា បានឡាយវិដេអូដ៏វែងអន្លាយនិយាយពីទំនាក់ទំនងខ្លួននិងអតីតស្វាមីរបស់ខ្លួនដែលមានរឿងចម្រុងចម្រាលនិងគ្នាយូឆ្នាំមកហើយ តែដើម្បីគ្រួសារនាងសុខចិត្តខាំមាត់សង្កត់ចិត្ត និងតស៊ូរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ ។
មុននឹងចេញវិដេអូឡាយនោះ ស្វាមីរបស់ មាស សុខសោភា គឺលោក អ៊ិត រ៉ាដា បានហែកហួរ មាស សុខសោភា រឿង តាឥសីភ្នំត្បែងជ្រែកស្នេហ៍បោកលុយជាង២៣ម៉ឺនដុល្លារ ។
ពេលនេះ មាស សុខសោភា បានប្រកាសជាសាធារណៈថា នាងនិងស្វាមីរបស់នាងបានបែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាជាង១០ឆ្នាំក្នុងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ។ មាស សុខសោភា ថែមទាំងនិយាយទៀតថា « បើជ្រុលជាបែកគ្នាហើយ ដោះលែងខ្ញុំទៅបើអ្នកមិនអាចជួយខ្ញុំបាននោះ ខ្ញុំខ្លាចស្លាប់ ត្រូវរកក្តីសុខដាក់ខ្លួនបែបនេះហើយ ។ ខ្ញុំលំបាកច្រើនមកហើយនាពេលកន្លងមក » ៕



