«មន្ត្រី» មកធ្វើការច្រើនជាងមុន ក្រោយមានការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ

តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ បានឱ្យឃើញថា វត្តមានមន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ នេះបើតាមការឱ្យដឹងពីក្រសួងមុខងារសាធារណៈ។ តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ […]

ជំរឿនមន្ត្រី! ផ្តើមពីក្រសួងមុខងារសាធារណៈពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា រួចបន្តតាមក្រសួង ស្ថាប័ននានា 

ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនមន្ត្រីនៅទូទាំងប្រទេស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយុទ្ធនាការជំរឿនមន្ត្រីនេះ នឹងចាប់ផ្តើមពីក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥​ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ

ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព […]

ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ

ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ក្រសួងមុខងារសាធារណៈ អបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល […]

ឯកឧត្តម​​ ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈ កំពុងកែទម្រង់ផ្ទៃក្នុង ដោយមិនទាន់មានគម្រោងជ្រើសរើសមន្ត្រីថ្មីនោះទេ

ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ។ ដោយឡែក ប្រសិនជាក្នុងករណីចាំបាច់ ក្រសួងនឹងជ្រើសរើសមន្ត្រីផ្អែកលើមូលដ្ឋានចំនួន៣គឺ៖ (១) ចំនួនដែលត្រូវជ្រើសរើសផ្អែកលើចំនួនមន្ត្រីដែលបានចូលនិវត្តន៍ ចំនួន២៧កន្លែង (២)ជ្រើសរើសតែមន្ត្រីដែលមានជំនាញបច្ចេកទេស ឬស្ថិតក្នុងមូលដ្ឋាននៃបច្ចេកវិទ្យា ឬបរិវត្តកម្មឌីជីថល និង(៣) ជាការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងអនុវត្តការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងផ្ទាល់ ការពង្រឹងវត្តមានមន្ត្រី ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារជូនមន្ត្រី ការបែងចែកតួនាទី​និងភារកិច្ចស្របតាមគុណវុឌ្ឍិរបស់មន្ត្រី ការពង្រាយមន្ត្រី ការបណ្តុះបណ្តាល […]

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿជនឆ្លៀតឱកាសដែលធានាចូលក្របខ័ណ្ឌមន្ត្រីរាជការ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីដោះស្រាយការត្រួតជាន់គ្នានៃមុខងាររបស់ក្រសួង-ស្ថាប័ន

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ស្តីពី «ឧត្តមានុវត្តនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាល​សាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។ សម្តេចធិបតីបានថ្លែងថា ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។ បើតាមសម្តេចធិបតី ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ […]

មិនគួរវាយតម្លៃ ហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយ

“មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក”។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងដំណើរការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ កាលគូសបញ្ជាក់បែបនេះ ក្រោយឯកឧត្តម ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ហើយក៏មាននការរិះគន់ជាបន្តបន្ទាប់ថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី ទើបទទួលបានតំណែងខ្ពស់បែបនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី […]

5
Promotion