បាក់ឌុប២០២៣៖ បេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ក្រោមក្រសែភ្នែកគណៈមេប្រយោគ និងគណៈកម្មការជិត ៣ម៉ឺននាក់

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧​ ខែតុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ​យុវជន និងកីឡា​បានគូសបញ្ជាក់ថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់​យុត្តិធម៌​តម្លាភាព​និងលទ្ធផលទទួលយកបាន​ពោលគឺ​ “អ្នកចេះគឺជាប់”។ ក្រសួងកំណត់ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា […]

ក្រសួងអប់រំ ហាមសិស្សប្រើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់រៀន បើគ្មានការអនុញ្ញាតពីគ្រូ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំ យុវជន […]

ក្រសួងអប់រំ សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង ដល់សាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សរៀនក្នុងរោងទឹកលិច

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ […]

កម្ពុជា ទទួលបានការកោតសសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន

បណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន The 7th ASEAN Ministerial Meeting on Sports បាន​កោតសសើរ និងវាយតំលៃខ្ពស់ដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ(ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម) ជាពិសេសចូលរួមគ្រប់ទម្រង់មិនគិតថ្លៃ។ កិច្ចប្រជុំនេះ រៀបចំនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ានតែប៉ុណ្ណោះ នាថ្ងៃស្អែកនឹងមានកិច្ចប្រជុំមួយទៀតសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ាន+ចិន […]

ក្រសួងអប់រំ ណែនាំឲ្យសាលារៀនធ្វើតេស្តស្តង់ដា ដើម្បីស្វែករកសមត្ថភាពពិតប្រាកដរបស់សិស្ស និងជួយសិស្សឱ្យទាន់ពេលវេលា

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ការបំប៉នគ្រូបង្គោលលើការអនុវត្តកម្មវិធីសាលារៀនគំរូ (SBM) ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យ​អប់រំមធ្យមសិក្សាទុតិយភូមិ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ក្រុមការងារគាំទ្រសាលារៀន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទីប្រឹក្សាគម្រោង VSO អង្គការ KAPE […]

ក្រសួងអប់រំនិងKOICA រួមគ្នាលើកកម្ពស់សមត្ថភាព ICTសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ

ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការលើក កម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្តាលនៅថ្ងៃទី៤ខែសីហានេះ។   

ក្រសួងអប់រំ បំភ្លឺករណីលុបឈ្មោះ កែវ សុវណ្ណឬទ្ធិ ចេញពីបញ្ជីគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីបំភ្លឺ ករណីឈ្មោះ កែវ សុវណ្ណឬទ្ធិ បានបង្ហោះសារជាវីដេអូ នៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការស្នើសុំក្រសួងពាក់ព័ន្ធចូលធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានៃការលុបឈ្មោះបេក្ខជនរូបនេះ។ សេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដានេះបានឲ្យដឹងថា ករណីនេះ ក្រសួងសូមបំភ្លឺដូចខាងក្រោម៖ ១. នៅមុនការប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៨ អយក.សជណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ […]

បេក្ខជនឆ្នើម ៤រូបនេះ ត្រូវឡើងនិយាយជាសាធារណៈ ក្រោមប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍

នៅក្នុងឆ្នាំនេះ ជាឆ្នាំដំបូងដែលកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិបានបង្កើតការប្រកួតនិយាយជាសាធារណៈ ដើម្បីផ្ដល់ជាឳកាសបញ្ចេញសមត្ថភាពបន្ថែមទៀតទៅដល់យុវជនឆ្នើមជាងគេក្នុងក្រុម ដែលបានសម្រិតសម្រាំងមកពីវគ្គជម្រុះជុំទី៣ នៃការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣។ បេក្ខជនឆ្នើម ៤ រូបនឹងត្រូវឡើងមកធ្វើការនិយាយជាសាធារណៈ ក្រោមប្រធានបទទាំង៤ ដែលគួរឲ្យចាប់អារម្មណ៍ ដែលទាក់ទងទៅនឹងវិស័យអប់រំ យុវជន និងកីឡា ទៅកាន់មហាជន។ សូមរង់ចាំមើលថាតើក្នុងវគ្គនេះនឹងផ្ដល់ចំណេះដឹង និងបទពិសោធន៍ថ្មី ខុសពីការជជែកដេញដោលតស៊ូមតិយ៉ាងណានោះ សូមកុំភ្លេចចូលរួមបោះឆ្នោតគាំទ្រ និងទស្សនាកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ ដើម្បីជាកម្លាំងចិត្ត និងទទួលយកចំណេះដឹងបន្ថែមពីការនិយាយជាសាធារណៈរបស់បេក្ខជនទៅលើប្រធានបទទាំង៤។ ការឡើងនិយាយជាសាធារណៈនេះ នឹងផ្សាយផ្ទាល់ចេញពីអគារ The […]

យុទ្ធនាការគាំទ្រការអប់រំឌីជីថលនៅវិទ្យាល័យរដ្ឋទាំង៣៨ នៅភ្នំពេញ ចាប់ផ្តើមក្នុងខែកក្កដានេះ

ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ “យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែកក្កដា។ ក្រសួងអប់រំបានឲ្យដឹងថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ […]

ក្រសួងអប់រំ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់វិន័យ សីលធម៌ នៅតាមសាលារៀន

ក្រសួងអប់រំ យវជននិងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹង និងលើកកម្ពស់ការអប់រំវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។ ការអំពាវនាវរបស់ក្រសួងអប់រំនេះ ធ្វើឡើងបន្ទាប់ពីពេលកន្លងមកថ្មីៗនេះ មានបាតុភាពអសកម្ម និងអសីលធម៌មួយចំនួន បានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបង្កើតឲ្យមានគ្រោះថ្នាក់ផ្សេងៗ​​​។ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុជីវិត របស់យុវជនក្នុងវ័យសិក្សាថែមទៀត។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អំពាវនាវ និងណែនាំដោយត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវសេចក្តីណែនាំ […]

5
Promotion