ក្រុមវេជ្ជបណ្ឌិតមកពីសហអាមេរិក ចាប់ផ្តើមផ្តល់ការព្យាបាលដោយមិនគិតថ្លៃដល់ពលរដ្ឋខ្មែរ នៅមន្ទីពេទ្យបង្អែកខេត្តកំពត ចាប់ពីថ្ងៃទី៩-១៤ ខែកុម្ភៈនេះ

ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត​នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញបេសកកម្ម​មនុស្ស​ធម៌​រយៈពេល​មួយ​សប្តាហ៍​ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ ​និង​ផ្តល់​ថ្នាំពេទ្យ និងសម្ភារៈជាច្រើនទៀត​ជូន​ពលរដ្ឋ​កម្ពុជា ​ដោយមិន​គិតថ្លៃ​។​ ពិធីសប្បុរសធម៌នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដែលសមាគមសុខាភិបាលខ្មែរនៅអាមេរិចច្ចសហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ និង មន្ទីរពេទ្យបង្អែកខេត្ដកំពត នឹងបើកពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ចុលវិទ្យាសាស្រ្ដ […]

កម្ពុជាគ្មានការរើសអើង! ពលរដ្ឋ និងជនបរទេសដែលបញ្ជូនចេញពីប្រទេសថៃ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកចិត្តទុកដាក់បំផុត

ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើង ជាពិសេសក្នុងស្ថានភាពដែលមានបងប្អូនប្រជាពលរដ្ឋជាពលករគ្រួសាររបស់គាត់ និងជនបរទេសដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ។ ជាក់ស្ដែងនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៥វេលាម៉ោង ១៣ និង ៣០ នាទី មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានទទួលកុមារអាយុ ១១ ខែឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់បំផុត។ កុមារត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់គាត់ ដោយក្រុមវេជ្ជបណ្ឌិតជំនាញ […]

រដ្ឋមន្ត្រីសុខាភិបាល ឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពទាំងយប់ មើលឥរិយាបថគ្រូពេទ្យប្រចាំការ

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។ មណ្ឌលសុខភាព ចំនួន ៣ កន្លែងក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ដែលឯកឧត្តម បានចុះពិនិត្យដោយផ្ទាល់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តរឹតបន្តឹងស្តង់ដារជ្រើសរើសពេទ្យ ដោយសុខចិត្តរើសបានតិច តែមានគុណភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព ក្នុងនោះ ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា […]

សម្តេចធិបតី ផ្តាំឲ្យដាក់វិន័យគ្រូពេទ្យឱ្យតឹងរឹងពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់

ក្នុងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។ បើតាមសម្ដេចធិបតីគ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចធិបតីអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា ជំហានទី១ […]

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបន្តការខិតខំពង្រឹងសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណ នៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសានេះ

5
Promotion