នាយករដ្ឋមន្ត្រីជប៉ុនថ្មី នឹងតែងតាំងលោក Trump សម្រាប់រង្វាន់ណូបែលសន្តិភាព

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi នឹងតែងតាំងប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ ដែលត្រូវបានសារព័ត៌មាន Reuters ចុះផ្សាយ។ លោកស្រី Takaichi បានជួបលោក Trump នៅព្រឹកថ្ងៃអង្គារនៅទីក្រុងតូក្យូដែលបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ ខណៈមេដឹកនាំទាំងពីរទើបបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកស្រី Takaichi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ […]

ទីបំផុត! ជប៉ុនមាននាយករដ្ឋមន្ត្រីថ្មី ជាស្រ្តីដំបូងគេបង្គស់

នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភាជប៉ុនបានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP  មានអាយុ ៦៤ឆ្នាំ លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែង […]

ជប៉ុន គូសបញ្ជាក់ថា វិស័យយោធាជាអាទិភាពមួយដែលត្រូវបន្តសហការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ […]

រដ្ឋមន្ត្រីកសិកម្មជប៉ុន នឹងបណ្តេញចេញពីតំណែង ក្រោយនិយាយថា «មិនបាច់ទិញអង្ករទេ» 

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្ស៊ីហ្គរុ  អ៊ីហ្សីបា (Shigeru Ishiba) នឹងបណ្តេញរដ្ឋមន្ត្រីកសិកម្មលោក តាគុ អ៊ីតូ (Taku Eto) ចេញពីតំណែង បន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មថាលោក «មិនបាច់ទិញអង្ករទេ» ដោយសារទទួលអំណោយពីអ្នកគាំទ្រ ដែលធ្វើអោយប្រជាជនជប៉ុនខឹងនឹងការលើកឡើងបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។  ការដកតំណែងរបស់លោកអាចផ្តល់ផលប៉ះពាល់ថ្មីដល់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់លោក អ៊ីហ្ស៊ីបា នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់សំខាន់ៗក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះការគាំទ្រពីសាធារណៈជនរួចហើយ។ ការវាយតម្លៃការអនុម័តរបស់លោក អ៊ីហ្ស៊ីបា […]

ជប៉ុន ចិន កូរ៉េខាងត្បូង និងអាស៊ាន បង្កើនសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់

ជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នាដើម្បីបង្កើនសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់ ដោយដាក់ឱ្យដំណើរការនូវកន្លែងផ្តល់ប្រាក់កម្ចីថ្មីមួយ ក្នុងគោលបំណងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែឧសភានេះ។  មេដឹកនាំហិរញ្ញវត្ថុនៃក្រុមអាស៊ានបូកបីបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំនៅទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យដើម្បីបង្កើតកន្លែងថ្មីក្រោមការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណរបស់ពួកគេដែលគេស្គាល់ថាជា Chiang Mai Initiative Multilateralization (CMIM) ។ CMIM ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ដោយអនុញ្ញាតឱ្យសមាជិកអាច ផ្លាស់ប្តូររូបិយប័ណ្ណ។ កន្លែងផ្តល់ហិរញ្ញប្បទានរហ័សថ្មីនេះ […]

5
Promotion