ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេល ប្រមូលផលឆាប់ៗខាងមុននេះ។ បន្ទាប់មកទៀត […]
Tag: ដំឡូងមី
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ការជំរុញរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា និងសហការីសហព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន […]
កសិករញញឹមបិទមាត់មិនជិត ពេលដំឡូងមីទទួលបានតម្លៃល្អ
សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ នេះបើតាមការឲ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ មន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករានេះ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛/kg។ មន្ទីរកសិកម្មដដែលបានអះអាងថា […]
កម្ពុជា ត្រៀមនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ខណៈសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ត្រៀមរៀបចំពិធីនាំចេញនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី […]
