មណ្ឌលអប់រំកែប្រែទី៤ បដិសេធទាំងស្រុងចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ថាមានជនជាប់ឃុំស្លាប់ជាបន្តបន្ទាប់

មណ្ឌលអប់រំកែប្រែទី៤ បានចេញលិខិតបំភ្លឺព័ត៌មានស្តីពី ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាមានសាច់ញាតិជនជាប់ឃុំនៅខេត្តពោធិ៍សាត់ប្រាប់ថា មានជន ជាប់ឃុំស្លាប់ជាបន្តបន្ទាប់ ដោយសារការក្អួតចង្អោរ ចុកពោះ ព្រមទាំងមានកើតកមរមាស់លើដងខ្លួន។ ចំពោះករណីចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ខាងលើនេះមណ្ឌលអប់រំកែប្រែទី៤ បានបដិសេធទាំងស្រុង ដោយមណ្ឌលអះអាំងថា ពុំមានជនជាប់ឃុំស្លាប់ជាបន្តបន្ទាប់នោះទេ។ អង្គភាពមណ្ឌលអប់រំកែប្រែទី៤ បានបញ្ជាក់ថា មណ្ឌលបានបង្កើតក្រុមការងារត្រួតពិនិត្យលើរបបហូបចុករបស់ជនជាប់ឃុំជាប្រចាំ ដោយផ្អែកលើអនាម័យ បរិមាណ […]

គ្មានការចាប់ខ្លួនអ្នកមិនគាំទ្រព្រែកជីក ដូចវិទ្យុអាស៊ីសេរី បំភ្លៃនោះទេ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ចំពោះរឿងនេះដែរ។ ក្នុងសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក […]

យុវជនខ្មែរ ថ្កោលទោសមេក្លោងបង្កចលនា អាឡិច និងវិទ្យុអាស៊ីសេរី ដែលពង្វក់យុវជនរហូតជាប់ទោស

សមាគមក្រុមការងារ១០០រាត្រី ដែលតំណាងឲ្យយុវជនខ្មែរ ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅ អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ “រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ” ដើម្បីប្រយោជន៍នយោបាយ។ តាមរយៈឃ្លីវីដេអូនៅថ្ងៃទី៥ ខែកក្កដា និងតាមរយៈសេចក្តីថ្លែងការណ៍ យុវជនសមាគមក្រុមការងារ១០០រាត្រី បានលើកឡើងថា ជារឿងដែលឈឺចាប់ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះយុវជនទាំង ១០រូប ដែលកាលពីទី០២ […]

ក្រសួងការងារ បដិសេធទាំងស្រុងចំពោះព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈសេចក្តីបដិសេធ នៅថ្ងៃទី១៦ ខែមិថុនានេះ ក្រសួងការងារ បានលើកឡើងថា ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

វិទ្យុអាស៊ីសេរី បន្តពាំសារក្រុមអ្នកនយោបាយប្រឆាំង ផ្សាយអំពើដ៏ស្មោកគ្រោក

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក អេង ចំរើន បានហៅការផ្សាយរិះគន់ប្រឆាំងរបស់វិទ្យុអាស៊ីសេរី ដែលនាំសាររបស់ក្រុមអ្នកនយោបាយប្រឆាំង ជាអំពើដ៏ស្មោកគ្រោក។ លោក អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ និងជាអ្នកជំនួញផងនោះ បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុអាសុីសេរី និងបានស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ។ លោកបានលើកឡើងថា ការផ្ដល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ គឺជាការប្រទានពីព្រះមហាក្សត្រ […]

វិទ្យុអាស៊ីសេរី គួរអប់រំ ណែនាំពង្រឹងវិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរចុះផ្សាយព័ត៌មានកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា “អ្នកឃ្ល មើលថា ក្រសួងសង្គមកិច្ចពុំបានគាំពារក្រុមជនងាយរងគ្រោះ ដោយសារអំពើពុករលួយ” ដែលមានខ្លឹមសារទាក់ទងនឹងការចកបណ្ណ សមធម៌ដោយប្រកាន់បក្សពួក ការចែកអំណោយសង្គ្រោះបន្ទាន់មិនមានតម្លាភាព និង ការរំលោភសិទ្ធិមនុស្សលើជនជាប់ឃុំនៅ មណ្ឌលព្រៃស្ពឺ ដែលការផ្សាយព័ត៌មានបែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈមួលបង្កាច់ និង គ្មានវិជ្ជាជីវៈ មានចេតនា ទុច្ចរិត […]

វិទ្យុ rfa ជាឧបករណ៍ផ្សព្វផ្សាយញុះញង់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តន៍ច្បាប់

ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។ ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយ ចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ […]

អ្នកកាសែត២នាក់នេះ កំពុងជាប់ឈ្មោះថា«លក់ក្បាល»បម្រើបរទេស ហើយធ្វើការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ

វិទ្យុអាស៊ីសេរី(RFA) និងកាសែត The Cambodia Daily Khmer ត្រូវបានអ្នកតាមដាន និងមហាជនកម្ពុជា ចាត់ទុកថា ជាសារព័ត៌មានដែលកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត

វិទ្យុអាស៊ីសេរី គឺជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ!

សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរី ថាជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកដែលបម្រើក្នុងវិទ្យុមួយនេះ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងសារសំឡេងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុងទាក់ទងនឹងតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបន្តថា “សូមឲ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដ៍ទៃទៀតចងចាំឱ្យបាន​ថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នាដណ្ដើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាននិងកំពុងបាននិងឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកនោះទេ”។ បើតាមសម្តេចតេជោ គណបក្សប្រជាជនបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។ សម្តេចក៏អំពាវនាវកុំឲ្យប្រជាពលរដ្ឋរបស់យើងជឿការផ្សព្វផ្សាយអកុសល ហើយសូមឲ្យវិទ្យុនេះបន្តការភូតតទៅ​ទៀត ហើយវាក៏នឹងជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ […]

The Cambodia Daily និង​ វិទ្យុអាស៊ីសេរី​ ហៅជនទុច្ចរិត មុំ​ អស្សនី​ ជាប់គុក រាប់ភ្លេច ​ទៅ​សម្ភាសន៍​ អោយ​និយាយ​ អាក្រក់​ពី​​កម្ពុជា

ភ្នំពេញ ៖ វាជារឿងដែលមិននឹកស្មានដល់ ចំពោះ The Cambodia Daily និង​ វិទ្យុអាស៊ីសេរី ប្រហែលជាអស់ម៉ូយ ជាវាគ្មិនសម្ភាសន៍ ដែលបាន បង្កើតសំណួរបើកនាំមុខ ដើម្បីនិយាយអាក្រក់ពីប្រទេសកម្ពុជា ឥឡូវនេះបែជាយកជនទុច្ចរិត កំពូលប្រព្រឹត្តបទល្មើស ជាប់គុករាប់ភ្លេច មិនរាងចោល នៅប្រទេសកម្ពុជា ក្នុងសកម្មភាពបោក ប្រាស់ប្រជាពលរដ្ឋ។