ខ្លាំងមែននិស្សិត fashion design លក្ខណ៍ មុនីអានីតា កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មី !

កញ្ញា លក្ខណ៍ មុនីអានីតា និស្សិតខាង Fashion design ឆ្នាំទី២ កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មីម្តងទៀត ។ 

អតីត Miss Global Cambodia 2023   កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានគេស្គាល់ថា ជានិស្សិតខាង Fashion design ឆ្នាំទី២ ដ៏មានចំណេះដឹង ដើម្បីការសិក្សារបស់ខ្លួននាងសុខចិត្តមិនទទួលការងារសិល្បៈច្រើន ទោះបីគេឱ្យតម្លៃខ្លួនខ្ពស់យ៉ាងណាក្តី ។

កញ្ញា លក្ខណ៍ មុនីអានីតា មិនសូវខ្វល់ពីរឿងកេរ្តិ៍ឈ្មោះល្បីឬមិនល្បីឡើយ នាងធ្វើការងារក្នុងសិល្បៈយ៉ាងសន្សឹមៗតាមសមត្ថភាពរបស់ខ្លួន ដោយមិនប្រើខ្សែឈានមួយជំហានដល់មេឃឡើយ នាងថា ជីវិតនាងឈានឡើងមកដល់សព្វថ្ងៃនេះគឺដោយសារការខំប្រឹងប្រែងរបស់ខ្លួន ។ 

ទន្ទឹមនិងការប្តេជ្ញាចិត្តចង់ចប់បញ្ចប់ការសិក្សារបស់ខ្លួននេះ កញ្ញា លក្ខណ៍ មុនីអានីតា ក៏បានឆ្លៀតពេលវេលាដើម្បីថតភាពយន្តថ្មីជាលើកដំបូងឱ្យស្ថានីយ៍ទូរទស្សន៍មួយ ដោយរំពឹងថា ស្នាដៃដំបូងរបស់ខ្លួនអាចនឹងផ្ទុះនៅក្នុងវិស័យភាពយន្ត ។ 

ជាមួយគ្នានេះផងដែរ លក្ខណ៍ មុនីអានីតា ក៏មានគម្រោងនឹងវិលត្រឡប់មកកាន់វិស័យប្រកួតសម្រស់ជាថ្មីម្តងទៀតក្នុងឆ្នាំក្រោយ បន្ទាប់ពីធ្លាប់គ្រងមកុដ Miss Global Cambodia 2023 នាពេលកន្លងមក ។ នាងថា សម្រាប់ការចូលរួមប្រកួតក្នុងវិស័យសម្រស់ជាថ្មីម្តងទៀតនេះ នាងនឹងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ មកគឺដើម្បីយកមកុដតែម្តង មិនមែនត្រឡប់មកយកបទពិសោធឡើយ ។

លក្ខណ៍ មុនីអានីតា នៅពុំទាន់ដឹងថានឹងចូលរួមប្រកួតនៅក្នុងកម្មវិធីណាមួយនៅឡើយទេ ពីព្រោះបច្ចុប្បន្ននេះមានកម្មវិធីច្រើនដែលត្រូវជ្រើសរើស ប៉ុន្តែនាងនឹងចូលរួមប្រកួតកម្មវិធីណាដែលសក្តិសមនិងសមត្ថភាព និងរូបសម្រស់របស់ខ្លួន ៕