នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះធនាគារចិនគ្រុប ក្នុងការចូលរួមពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ លោក កឺ […]
ក្រុមហ៊ុន China Datang ប្តេជ្ញាបង្កើនទុន ៦០០លានដុល្លារ ដើម្បីវិនិយោគក្នុងវិស័យថាមពលនៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ក្រុមហ៊ុន CNEE របស់ចិន នឹងបន្តពង្រីកការវិយោគលើវិស័យផ្សេងៗទៀត នៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & […]
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣។ អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី […]
និស្សិតខ្មែរជាង ៤០០នាក់ សម្រេចចិត្តមិនទាន់ប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ
ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។សម្តេចធិបតី បញ្ជាក់ថា ចំពោះនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ ជាលទ្ធផល គិតត្រឹមម៉ោង […]
កម្ពុជា រៀបចំកន្លែងសុវត្ថិភាពបណ្ដោះអាសន្នសម្រាប់និស្សិតខ្មែរនៅអ៊ីស្រាអែល ដើម្បីត្រៀមជាយថាហេតុ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានចេញសារពិសេសបញ្ជាក់ថា ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ […]
BREAKING NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មកទល់ពេលនេះ និស្សិតខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ មានសុវត្ថិភាពទាំងអស់គ្នា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានចេញសារពិសេស ជម្រាបជូនជនរួមជាតិអំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ សម្តេចបានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារ យ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្នុងសារសំឡេងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ […]
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ
កម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិនធម្មតា ជំងឺកូវីដ១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបាន ផ្តាច់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន សហគមន៍ជាច្រើន។ ទោះបីជាមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយនៅតែបន្តកើតមានក៏ដោយ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយសរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន។ […]
ប្រធានមូលនិធិ Nippon ថា កម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសលើសាកលលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ […]

