សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេស ពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅកម្ពុជា។ ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ […]

នាយករដ្ឋមន្ត្រីបញ្ជាក់ថា និស្សិតខ្មែរនៅអុីស្រាអែល ៣២៣នាក់ បានជម្លៀសទៅកន្លែងសុវត្ថិភាព និងនៅសល់ ១៣១នាក់ទៀត កំពុងស្ថិតក្នុងតំបន់ហានិភ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាកិច្ចអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល គឺសម្តេចបានដាក់ចេញគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ចំនួនប្រជាពលរដ្ឋនៅអុីស្រាអែល​ទាំងអស់ និងរកឲ្យឃើញនូវព័ត៌មានថាតើពួកគេនៅទីណា ដើម្បីងាយស្រួលអន្តរាគមន៍ជួយ។ សម្តេចធិបតីនាយរកដ្ឋមន្ត្រីបានឲ្យដឹងថា មកដល់ព្រឹកនេះ តាមទន្និន័យដែលសម្តេចទទួលបានគឺមានពលរដ្ឋខ្មែរយើងពិសេសនិស្សិតនៅអុីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញទៅកន្លែងសុវត្ថិភាពចំនួន ៣២៣នាក់ និងនៅ ១៣១នាក់ទៀត កំពុងស្ថិតនៅតំបន់រងហានិភ័យនៅឡើយ ដែលយើងកំពុងបន្តសហការជាមួយអាជ្ញាធរអុីស្រាអែល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបែបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុវត្ថិភាពរបស់ពលរដ្ឋ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

ជាថ្មីទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតចំពោះគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្តម ដែលបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានៅប្រទេសអុីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។ ពីវេទិកាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសជូនជនរួមជាតិ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល និងក្រុមគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអុីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់អនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-ឆ្នាំ២០២៨»

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។ យុទ្ធសាស្ត្រជាតិនេះ […]

សម្តេចតេជោ ហ៊ុន សែន៖ ឥលូវនាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ម៉ោង១ម៉ោង២មិនទាន់បានសម្រាក

«ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១​ម៉ោង​២ មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធី​បិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន […]

BREAKING NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធកម្ពុជាធ្វើការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨​ ខែតុលានេះ ចេញសារសម្លេងពិសេសជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល។ ស្ថានភាពនៅប្រទេសអ៉ីស្រាអែលពេលនេះ កំពុងមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០នាក់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ភារកិច្ចដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ក្នុងឆ្នាំ២០២៣នេះ។ សម្តេចបានបញ្ជាក់ថា ថវិកាជាង ២០០លានដុល្លារនេះ យកប្រើប្រាស់ក្នុងការគាំពារសង្គម ទឹកជំនន់ និងជួយប្រជាពលរដ្ឋឲ្យចំគោលដៅ។ ទន្ទឹមនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តកំណែទម្រង់បែបនេ ដោយត្រូវព្យួរ ឬលុបចោលគម្រោងមិនចាំបាច់មួយចំនួន និងយកថវិកា ទៅប្រើប្រាស់លើអ្វីដែលជាអាទិភាពសំខាន់ និងប្រើឲ្យអស់លទ្ធភាពនូវអ្វីដែលមាន។ ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា […]

នាយករដ្ឋមន្ត្រី ណែនាំដល់នាយកសាលា និងអាជីវករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារភេសជ្ជៈផ្អែមចំពោះសិស្ស

ថ្លែងពីវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដលសាលារៀននីមួយៗ និងអាជីករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារ និងភេសជ្ជៈផ្អែម ដែលលក់ដល់សិស្សានុសិស្ស។ នំចំណីអាហារ និងភេសជ្ជៈផ្អែម ដែលប្រមុខរាជរដ្ឋាភិ​បាល​គូស​បញ្ជាក់ថា ជាផលប៉ះពាល់រយៈពេលវែងដល់ធនធានមនុស្សរបស់កម្ពុជា ព្រោះវាបង្កឲ្យលើសជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែម។ គួរបញ្ជាក់ថា អាហារ និងភេសជ្ជៈផ្អែម អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង។ តាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល, អាហារ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញដល់គ្រូបង្រៀនត្រូវបង្កើនការស្រាវជ្រាវចងក្រងឯកសារផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងវិស័យអប់រំ។​ សម្តេចបានថ្លែងថា៖​”កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង”។ សម្តេចធិបតីបានមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចបានកត់សម្គាល់ថា នៅលើបណ្ណាល័យនៅក្រៅប្រទេសមិនមានឯកសារដែលស្រាវជ្រាវជារបស់ខ្មែរនោះទេ ហើយខ្មែរទៅរៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស និងរៀនពីស្ថានភាពស្រុកទេសខ្លួនឯងពីសៀវភៅបរទេស។ ដូច្នេះការបង្កើតវប្បធម៌ និងទម្លាប់ស្រាវជ្រាវនេះ គឺត្រូវជំរុញ និងលើកទឹកចិត្តបន្ថែមទៀត៕ អត្ថបទ៖ អក្ខរា