កៀកថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Miss Cosmo ហើយ កញ្ញា ផន ស្រីពី បានបង្ហាញនូវអារម្មណ៍បាក់ទឹកចិត្ត ជាខ្លាំងដោយសារតែមិនសូវមានអ្នកគាំទ្រ ។
ផន ស្រីពី ជាបេក្ខភាព Miss Cosmo Cambodia 2025 ដែលពោរពេញដោយថាមពលនិងភាពជឿជាក់ មិនថាមានរឿងអ្វីកើតឡើងនាងបានតស៊ូប្រឹងប្រែងដោះស្រាយគ្រប់បញ្ហាបានយ៉ាងល្អ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ខណៈពេលដែលការប្រកួតវគ្គផ្តាច់ព័ត្រនៅប្រទេស វៀតណាម កាន់តែខិតជិតចូលមកដល់ ស្រាប់តែនាងបានបង្ហើបពីអារម្មណ៍មិនសប្បាយចិត្ត និងហាក់បីដូចជាបាក់ទឹកចិត្តខ្លាំង ។
ផន ស្រីពី បានរៀបរាប់ប្រាប់ថា « ខ្ញុំប្រហែលជាមិនសូវមានការគាំទ្រច្រើនពីផ្ទះរបស់ខ្ញុំទេ ប៉ុន្តែក្នុងនាមជាអ្នកតំណាងម្នាក់ ខ្ញុំមិនដែលបោះបង់ចោលោះយ បើទោះបីជានៅសល់មនុស្សតែម្នាក់មកគាំទ្រខ្ញុំក៏ដោយ ខ្ញុំក៏នៅតែបន្តទៅមុខដោយឆន្ទៈជាខ្មែរ » ។
ជាមួយនិងការបាក់ទឹកចិត្តនេះ កញ្ញា ផន ស្រីពី ថែមទាំងបាននិយាយថា រាលព្រឹកនាងតែងតែក្រោកឡើងជាមួយឆៀង កម្ពុជា ដែលស្ថិតនៅលើបេះដូង និងប្រាប់ខ្លួនឯងថា « កម្ពុជា » នាងនៅទីនេះដើម្បីធ្វើជាសម្លេង ដើម្បីបង្ហាញពិភពលោកនូវព្រលឹងជាតិ វប្បធម៌ដ៏ស្រស់ស្អាត ។
បន្ទាប់ពីឃើញ ផន ស្រីពី បង្ហាញនូវអារម្មណ៍បាក់ទឹកចិត្តបែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ផ្ញើសារលើកទឹកចិត្តនាងឱ្យរឹងមាំឡើង មានមនុស្សជាច្រើនដែលនៅរងចាំគាំទ្រនាងពីក្រោយខ្នង ៕




