នាដការីរបាំបុរាណ កូនអាន ជះលុយទិញសម្ភារៈប្រ៊េនប្រ៊េននៅលើទឹកដី បារាំង ផ្តល់ក្តីសុខដល់ខ្លួនឯង !

ស្របពេលចេញទៅប្រទេស បារាំង លើកនេះនាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន បានជះលុយទិញសម្ភារៈប្រ៊េនប្រ៊េន និងចូលហាងទំនើបៗជាច្រើន ដើម្បីផ្តល់ក្តីសុខឱ្យខ្លួន​ឯង។ 

ដូចមហាជនបានឃើញហើយថា ចាប់តាំងពីបរាជ័យក្នុងការប្រកួតដណ្តើមមកុដ Miss Universe Cambodia 2025 មក កូនអាន ពិតជាខកចិត្តខ្លាំងណាស់ហើយនាងក៏មានអារម្មណ៍មិនសប្បាយចិត្តដែរ ។ ទន្ទឹមនិងការមិនសប្បាយចិត្តនោះ កូនអាន ក៏បានធ្វើខ្លួនស្អាតៗ ឡូយឆាយ និងដើរលេងទិញសម្ភារៈប្រ៊េនប្រ៊េនជាច្រើន ដើម្បីជាកាដូសម្រាប់ខ្លួនឯង ក្នុងនោះមានទាំងរថយន្តទំនើប និង កាបូប នាឡិកា ដែលមានតម្លៃថ្លៃជាដើម…។ 

លើសពីនេះទៅទៀត កូនអាន ក៏បានទៅចាយជីវិតហ៊ឹហា និងតែងខ្លួនស្អាតៗបង្អួតអ្នកគាំទ្រនៅលើទឹកដី បារាំង ផងដែរ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ កូនអាន ពិតជារីករាយនិងមានក្តីសុខជាមួយនិងការដើរលេងនិងទិញសម្ភារៈនានាដែលមានតម្លៃថ្លៃ ។

នាដការីរបាំបុរាណ កូនអាន បានបញ្ជាក់ប្រាប់ផងដែរថា នាងជាមនុស្សដែលចូលចិត្តភាពរីករាយ មិនចូលចិត្តគេងឱបទុក្ខនោះទេ អ្វីដែលធ្វើឱ្យនាងមានក្តីសុខ នាងនឹងធ្វើ ដូចជាការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈដែលខ្លួនស្រឡាញ់ជាដើម …។

គួររំលឹកផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាដការីរបាំបុរាណ កូនអាន ចាប់ផ្តើមឡើងកូដខ្លាំងក្នុងវិស័យសិល្បៈ​ រហូតធ្វើឱ្យជីវិតនាងផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រ មិនថាផ្ទះ រថយន្ត ទ្រព្យសម្បត្តិ គឺនាងមានសព្វគ្រប់ បើប្រៀបធៀបទៅនិងប៉ុន្មានឆ្នាំមុន គឺពិតជាខុសប្លែកពីគ្នាឆ្ងាយណាស់ ៕