ចូលឆ្នាំខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ […]

ទីម័រឡេស្តេ អរគុណកម្ពុជា ចំពោះការគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១ ​របស់អាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា […]

ក្រុមហ៊ុន CCCC ប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ, លោក Chen Zhong បានគូសបញ្ជាក់ថា ក្រុមហ៊ុន […]

រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយសមស្រប ជុំវិញការដំឡើងពន្ធ ៤៩% លើទំនិញកម្ពុជា

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្ដេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។ សម្តេចបានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម […]

លោក ឃួន ឡាបូរ៉ាវី សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងឯកឧត្ដម សាយ សំអាល់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A 

លោក ឃួន ឡាបូរ៉ាវី អតីតកីឡាករបាល់ទាត់ជម្រើសជាតិមួយរូប និងបច្ចុប្បន្នជាមន្ត្រីផ្នែកអភិវឌ្ឍន៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែមេសានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះមានបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណងដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!»

«បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!»។ នេះជាលើកឡើងភ្ជាប់ជាមួយនឹងការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិតនិងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ […]

មិនមានជំនួបផ្លូវការ តែរាជទាយាទលុចហ្សាំបួរ ឆ្លៀតជួបសម្ដេចតេជោ និងសម្ដេចបវរធិបតី ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ចូលជួបការសំដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។ សម្ដេចតេជោ ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ថាប័ន ៣ទៀត ចូលរួមថវិកាជាង ២ម៉ឺនដុល្លារ រៀបចំពិធីបុណ្យសពពលករទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

នៅព្រឹកថ្ងៃទី១ ខែមេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា នៅមណ្ឌលមែកឈើ

លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត […]