ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រីកសហ​ប្រតិបត្តិការជាមួយកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសម្តែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ ដែលត្រូវ​បានតែងតាំងជាឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន​សម្តែង​នូវការ​ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ  និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា […]

ការវិវត្តន៍ចុងក្រោយរឿងពន្ធគយ! នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ចរចាផ្ទាល់ជាមួយភាគីអាមេរិក នាពេលឆាប់ៗខាងមុខនេះ

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ […]

តើលក្ខណៈពិសេសរបស់«​កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តទាំង៤នៅភូមិ​ភាគឦសាន​» មាន​អ្វីខ្លះ?

​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ កម្មវិធីពិសេសនេះ មានគោលបំណងជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់ភូមិភាគឦសាន។ សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន […]

ក្រុមហ៊ុន Kimou Environmental Holding Limited ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ […]

សង្គ្រាមពាណិជ្ជកម្ម! កម្ពុជា ម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋ

ជុំវិញសង្គ្រាមពាណិជ្ជកម្ម​បញ្ឆេះឡើងដោយ​លោកដូណាល់ត្រាំ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លើកឡើងករណីដោយឡែកសម្រាប់កម្ពុជា គឺម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋ។ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះសំណេរបង្ហាញពីការស្វែងយល់អំពី «សង្គ្រាមពាណិជ្ជកម្ម»។ ឯកឧត្តមបានលើកទល្ហីករណ៍ខ្លះៗពី សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមាន ដូចតទៅ៖ ១- ពិភពលោកយើងបច្ចុប្បន្ន […]

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ​ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព ។ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យជនរួមជាតិផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរ ដោយមិនបាច់ប្រើវិធីសាស្ត្រជេរតបទៅក្រុមប្រឆាំងដែលវាយប្រហារទម្លាក់កិត្យានុភាពរបស់កម្ពុជានោះទេ។ ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី បានថ្លែងដូច្នេះថា៖ «សូមឲ្យប្រជាពលរដ្ឋយើង រួមគ្នាផ្សព្វផ្សាយអ្វីដែលល្អៗ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីន

នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន […]

កម្ពុជា នឹងបន្ថយពន្ធនាំចូលទំនិញអាម៉េរិក១៩ប្រភេទ ពីអត្រាអតិ​បរ​មា៣៥% មកត្រឹមអត្រា៥%

ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ដែលបានប្រកាសដាក់ឲ្យអនុវត្តអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជានោះ មិនបង្អង់យូរ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅ ឯកឧត្តម ដូណាល់ ត្រាំ ដោយស្នើបើកការចរចាក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងស្នើរដ្ឋាភិបាលអាម៉េរិក ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ។ ក្នុងលិខិតផ្ញើទៅកាន់ ឯកឧត្តម ដូណាល់ […]

ចូលឆ្នាំខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ […]