ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមប្រេងចំនួន ១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ ខណៈមកពេលនេះស្រូវប្រាំងរបស់កសិករ នៅក្នុងខេត្តចំនួន៨ ត្រូវបានអន្តរាគមន៍សង្គ្រោះ ដែលស្មើនឹងផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្ដម បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ស្រូវប្រាំងដែលបានដាំដុះនៅទូទាំងប្រទេស មានចំនួនជាង៧០ម៉ឺនហិកតា ហើយកន្លងមកក្រសួងបានប្រើប្រាស់ម៉ាស៊ីនបូមទឹកផ្ទាល់ ប្រភេទកម្លាំង៦៥សេះ សរុបចំនួន៤០០គ្រឿង […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ១០% ហើយ
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោម តាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ។ បើតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការសាងសង់បានប្រមាណ ១០% ក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ […]
អបអរសាទរ! កម្ពុជា ទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨”នៅប្រទេសម៉ាឡេស៊ី
កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ “ទេសចរណ៍អាស៊ានលើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។ ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ ។ បើតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី ខេត្ត ចំនួន៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបង្ហាញ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានសម្រេចលទ្ធផលរួមមាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង […]
គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម
គណៈរដ្ឋមន្ត្រី អនុម័ត សេចក្តីព្រាងច្បាប់«ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» នៅក្នុងកិច្ចប្រជុំពេញអង្គ នៅវិមានសន្តិភាព នាថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ […]
កម្មវិធីផ្តល់ដី ការពារព្រៃ! រដ្ឋ សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១
រាជរដ្ឋាភិបាល សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១ ចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំ បានពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ […]
ប្រមុខរាជរដ្ឋាភិបាល ក្រើនរំលឹកឲ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន […]
គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់«ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក»
សេចក្តីព្រាងច្បាប់ ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវបានគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើង ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តដោះស្រាយបញ្ហាស្រូវ និងទឹក ជូនកសិករឲ្យបានទាន់ពេលវេលា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃសុក្រ ទី២៤ មករា ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការណែនាំនេះ […]
ទូតចិន បង្ហាញឆន្ទៈបន្តគាំទ្របេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងឳកាសនៃជំនួបនេះ ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ […]

