ក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គ្រោងរៀបចំដំណើរកម្សាន្តជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ទៅលេងនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ ដើម្បីលើកចិត្តដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់។ ការប្រកាសពីគម្រោងរៀបចំដំណើរកម្សាន្តនេះ បានធ្វើឡើងជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ៣៥០នាក់ បានធ្វើឡើងកាលពីនៅថ្ងៃអាទិត្យ ទី៥ មករា ២០២៥ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ផ្លូវបេតុង១ខ្សែប្រវែងជាង១ពាន់ម៉ែត្រ ដល់ពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែង
សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យផ្កាសាមគ្គី ពិធីវេរប្រគេនដីទំហំ ២៦.០៧០ ម៉ែត្រក្រទ្បា និងការផ្តល់ផ្លូវបេតុង ១ខ្សែ ប្រវែង ១.១៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពោធិសាលា (ហៅវត្តយាង) និងប្រជាពលរដ្ឋនៅភូមិយាងតូច ឃុំជីផុច […]
អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ
តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ […]
រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី
យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាការរីកចម្រើនប្រសើរឡើង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពអភិវឌ្ឍតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្តូរមុខមាត់ថ្មីក្លាយជាតំបន់ដែលមានការរីកចម្រើនប្រសើរឡើង។ សម្តេចបវរធិបតី បានលើកឡើងថា៖ «រួមគ្នាអភិវឌ្ឍន៍សហគមន៍យើង ដែលជាគោលដៅចម្បងក្នុងការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាតំបន់ និងសហគមន៍ដែលមានការរីកចម្រើនប្រសើរឡើងនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន វិស័យកសិកម្ម និងវិស័យអប់រំ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស»។ គួរបញ្ជាក់ថា តាមចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ […]
កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា
កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារថែរក្សាធនធានដ៏មានតម្លៃ។ តាមបណ្តាញសង្គមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលរៀបចំព្រឹត្តិការណ៍“សាទរកម្ពុជា“ឲ្យប្រព្រឹត្តទៅដោយរលូនធានាបានសុខសុវត្តិភាពដល់អ្នកចូលរួម
បើកទំព័រឆ្នាំថ្មី ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងាទាំអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើបណ្តាញសង្គម នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន […]
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោក Chris […]
TYDA ប្រគល់អំណោយគ្រែពេទ្យចំនួន៤០០គ្រែ ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធានីភ្នំពេញ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បាននាំយកគ្រែពេទ្យចំនួន ៤០០ឈុតប្រគល់ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យរដ្ឋចំនួន២ នោះរួមមាន ១- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ២០០ឈុត និង២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន […]

