កម្ពុជា-ឡាវ ឯកភាពគ្នាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព កាលរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជា វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម,​ វិនិយោគ​ និងហិរញ្ញវត្ថុ​,  ការពារជាតិ និងសន្តិសុខ, ថាមពល​, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​, […]

«ក្រមា»ខ្មែរត្រូវបានយូណេស្កូ ចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27 ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា នៅថ្ងៃតី០៤ ខែធ្នូនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានចាត់ទុកថា នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល […]

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារ​សំខាន់ៗចំនួន៣

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ចំនួនបី នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ អនុស្សរណៈនៃការយោគយល់គ្នា ចំនួនបីនោះរួមមាន៖ ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ […]

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រីករាយនឹងដំណោះស្រាយក្រសួងដែលចេញប័ណ្ណកម្មសិទ្ធិដល់អ្នកបង់ប្រាក់១០០%, សម្តេចបវរធិបតី៖ រដ្ឋកំពុងខិតខំរកមធ្យោបាយ ស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យ ដោយតម្កល់ផលប្រយោជន៍រួម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ សម្តេចបានបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រើនយោបាយឈ្នះ ឈ្នះ ដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យ ដើម្បីតម្កល់ផលប្រយោជន៍រួមទាំងអតិថិ​ជននិងវិនិយោគិន

ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញបណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ នៅលើបណ្តាញសង្គមនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា  ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន […]

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេច និងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់។  នាយ តាក់ស៊ី មានជំងឺប្រចាំកាយលើសសម្ពាធឈាម  ទឹកនោមផ្អែម និងខ្សោយតម្រងនោម ។ ជាមួយនឹងស្ថានភាព នាយ តាក់ស៊ី បែបនេះ សម្តេចបវរធិបតី […]

ទូក​ង “អ.ម.ត មហាបវរធិបតីសែនជ័យ” ហាត់សមត្រៀមប្រកួតក្នុងពិធីបុណ្យសមុទ្រ

ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមកីឡាករទូកង “អ.ម.ត មហាបវរធិបតីសែនជ័យ” ធ្វើការហាត់សមដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១១ ខាងមុខនេះ។ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ […]

«អង្ករនាងអំ»របស់​កសិករខ្មែរ នឹងមានលក់លើទីផ្សារ​នាខែក្រោយនេះ

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារ ជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការSwiss Contact។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ […]

វិស័យអាទិភាពចំនួន៣ ត្រូវបាន​កំណត់សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល១០ឆ្នាំ

រាជរដ្ឋាភិបាល បានកំណត់វិស័យអាទិភាពចំនួន៣ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ។ វិស័យអាទិភាព ចំនួន៣ នោះរួមមាន វិស័យដឹកជញ្ជូននិងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ,វិស័យថាមពល និងវិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់)។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន។ អត្ថបទ៖ ពុទ្ធិកា

កម្ពុជា កំពុងបង្កើនល្បឿនធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ

កម្ពុជាបាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើ​ប្រាស់​យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា។  នេះជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រធានបទគន្លឹះនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២គឺ […]