សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ […]

ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មី បង្ហាញពីភាពដឹកនាំប្រកបដោយថាម​ភាព​ភាពប​ត់បែន និងឆ្លើយ​តបលឿនរហ័ស​ទៅនឹងរបត់ប្រែប្រួល​នៃភូមិសាស្ត្រន​យោបាយ និងសណ្ដាប់ធ្នាប់ពិភព​លោកថ្មី

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើក​ទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រី​ពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន​។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅអ្នកនយោបាយប្រឆាំងថា បើមិន​ជួយអ្វីដល់កិច្ចការពារព្រំដែន កុំធ្វើឲ្យខាតប្រយោជន៍ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានផ្ញើសារផ្តាំទៅអ្នកនយោបាយប្រឆាំងមួយចំនួនតូច ​កុំយក​រឿងនយោបាយ មកទម្លាក់​ចូល​ក្នុងបច្ចេកទេស ដែលមិន​បានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ សម្តេចបានអះអាងថា ករណីព្រំដែនទឹក​កម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាពណាមួយនៅឡើយ។ ការផ្ញើសាររបស់សម្តេចបវរធិបតី បែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារថ្មី ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ […]

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម ចង់វិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៅជំនួបនេះ ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World […]

ឯកឧត្ដម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជា​រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសឯកឧត្តម សុខ ចិន្ដាសោភា

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការប​រទេ​ស និងសហប្រតិបត្តិការអន្តរជាតិ​ឡើងវិញ ជំនួសឯកឧត្តម សុខ ចិន្តាសោភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម ប្រាក់ សុខុន ធ្លាប់តំណែងជារបស់ជារដ្ឋមន្រ្តីក្រសួងការប​រទេ​ស និងសហប្រតិបត្តិការអន្តរជាតិ […]

បណ្ឌិត យង់ ពៅ៖ កម្ពុជាគ្មានភាពចាំបាច់ ត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ

នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិកម្មរបស់មហាជនខ្មែរមួយចំនួន ចំពោះការលើកឡើងរបស់អ្នកនយោបាយប្រឆាំងរបស់ថៃមួយក្រុមតូច ដែលកំពុងដុតបញ្ឆេះបញ្ហាអធិបតេយ្យជាមួយនឹងកម្ពុជានោះថា «កម្ពុជាគ្មានភាពចាំបាច់ នឹងត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ»។ លោកបណ្ឌិត បានពន្យល់បកស្រាយថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី […]

ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញបំណងចង់​វិនិយោគ​លើ​វិស័យកសិកម្ម ,ការកែ​​ច្នៃម្ហូប​អាហារ និងវិ​ស័យ​វារីវប្បកម្មនៅ​កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា […]

នៅថ្ងៃស្អែក រដ្ឋសភា​នឹង​បោះឆ្នោត​ផ្តល់សេច​ក្តីទុកចិត្ត លើការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។ របៀបវារៈសំខាន់ៗចំនួន៤នោះ រួមមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ចំនួន២ រូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី […]

ក្រុមហ៊ុន Khazanah របស់ព្រុយណេ បង្ហាញបំណងវិនិយោគនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានបង្ហាញពីគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា […]

រដ្ឋមន្ត្រីរបស់ឥណ្ឌូណេស៊ី កត់សម្គាល់ពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី […]