សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់ជូនប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុងមួយខែ អាហារនិងកន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា៤ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលមានជីវភាពខ្វះខាត ដោយផ្តល់ប្រាក់ឧបត្ថម្ភរៀងរាល់ខែចំនួន៣០ម៉ឺនរៀល ផ្តល់ការសិក្សារយៈពេល៤ឆ្នាំដោយមិនបង់ប្រាក់ ផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក និងអត្ថប្រយោជន៍ផ្សេងទៀត។ នៅក្នុងការប្រកាសផ្តល់អាហារូបករណ៍នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) និងផ្តល់ជូនសិស្សដែលទើបដែលបញ្ចប់ការសិក្សាថ្នាក់តី១២ ដែលមានជីវភាពខ្វះខាតដូចជា ផ្តល់ប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុងមួយខែ មិនបង់ថ្លៃសាលារយៈពេល៤ឆ្នាំ អាហារបីពេល កន្លែងស្នាក់នៅ ទឹក ភ្លើង និង អ៊ីនធឺណិត។ […]

កសិដ្ឋា​នផលិ​តសូត្រ​សិប្បករអង្គរ បើកដំណើរកា​រឡើងវិញ ក្រោ​យពីបិទ​ទ្វារ​អស់​ជាច្រើនឆ្នាំ ដោយសារកូវីដ-១៩

កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ នៅក្នុងពិធីសម្ពោធបើកដំណើរការឡើងវិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានលើកឡើងថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតា ។ មិនតែប៉ុណ្ណោះ ក៏បា​នប្រ​មូលផ្តុំ បុគ្គលិកចាស់ […]

នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្វាគមន៍សម្រាប់ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ ហើយសូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីប្រកាសហៅលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។ សម្ដេចបវរធិបតី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ […]

«វិថីតេជោសន្តិភាពឆ្នេរអង្គោល»ប្រវែងជាង១២គីឡូម៉ែត្រ ប្របតាមឆ្នេរខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុបជាង ១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបាន​កាត់ខ្សែ​បូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ វិថីនេះគឺជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនា​សម្ព័ន្ធទេ​សចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ ថ្លែងក្នុងពិធីសម្ពោធសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល ដល់វត្តគិរីសាគរ ដើម្បីសាងសង់ឧបដ្ឋានសាលា

បច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនដល់វត្តគិរីសាគរ ហៅវត្តជីធាង ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង ដែលមានទំហំ ១៥ម៉ែត្រគុណ២៥ម៉ែត្រ។ បច្ច័យ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលានេះត្រូវបានក្រុមជំនួយការ សម្តេចបវរធិបតី ហ៊ុន […]

កម្ពុជា ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ លើកទី៧១យ៉ាងអធិកអធម នៅវិមានឯករាជ្យ

ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធឡើងនៅបរិវេណវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការកងកម្លាំងគ្រប់ប្រភេទ […]

វិស័យ​ទេសចរណ៍ក្នុងខេត្តសៀមរាប ​​បង្ហាញ​សញ្ញា​វិជ្ជមាន​នៅចុងឆ្នាំនេះ

នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនកើន​ឡើងគួរឱ្យកត់សម្គាល់ ។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ទៀតក្នុងរយៈពេល២ខែចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ។ ថ្លែងបា្រប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែវិច្ឆិកានេះ […]

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា […]

មេដឹកនាំប្រទេសមហាអនុតំបន់មេគង្គ ចាប់យកឌីជីថលូបនីយកម្មនិងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច ដែលកំពុងជាប់ផុង

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ បានធ្វើឡើងក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន។ បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ […]

កិច្ចប្រជុំកំពូល CLMV៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ និងរួមគ្នាជាប្រទេសបួនគោលដៅតែមួយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញ​យកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្ត ចាំបាច់មិនអាចខ្វះបាន […]