រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
កម្ពុជា និងអាមេរិក ពិនិត្យយន្តការរៀបចំកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាឡើងវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ។
កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយគ្នា
កម្ពុជា និងហ្វាំងឡង់ ប្តេជ្ញាបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន
ជួយគន្ធបុប្ផា! សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ មោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ
ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។ តាមរយៈបណ្តាញសង្គមផ្ូវការនៅថ្ងៃទី២ ខែមិថុនា សម្តេចធិបតី […]
ទិវាកុមារអន្តរជាតិ១មិថុនា! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ
នៅក្នុងសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព ២០១៥-២០៣០។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិ ដើម្បីអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់ និងជំរុញលើកទឹកចិត្ត ផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបានឋិតថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ៖«អ្នកស្នងមរតក»ជាសក្ខីភាពនៃការចាប់ផ្តើមកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករ
សមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់សម្តេចគណៈអធិបតី ភ្ញៀវកិត្តិយស សិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកជំនួញ ចូលរួមសរុបប្រមាណជិត ៣០០០នាក់ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារដល់សមាគមសិល្បករខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធី«អ្នកស្នងមរតក»
ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត អ្នកស្រី ម៉ៅ ចំណាន បង្ហាញផែនការចំនួន៦សម្រាប់សមាគមសិល្បករខ្មែរអាណត្តិទី៦
អ្នកស្រី ម៉ៅ ចំណាន បានលើកឡើងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអាណាព្យាបាលជំនាញ
ទូតអង់គ្លេស សរសើររដ្ឋាភិបាលអាណត្តិថ្មី មានថាមពលខ្លាំង
លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ទូតអង់គ្លេស ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន […]

