ព្រះចៅស៊ុលតង់ ផ្ញើសារអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សននៅប្រទេសព្រុយណេ

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយវិវាទការងារ ឱ្យបានទាន់ពេល និងប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងនូវសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាកាសការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

តូចតែខ្លឹម! ទើបរៀនថ្នាក់មតេ្តយ្យ តែកូនប្រុសពៅសម្តេចធិបតី ទទួលបានមេដាយមាសគណិតវិទ្យាថ្នាក់ទី១ កម្រិតពិភពលោក

កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទទួលបានមេដាយមាស ក្នុងការប្រឡងគណិត​វិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បង្ហាញមោទនភាពចំពោះកូនប្រុសពៅ […]

ទូតអាមេរិកចប់អាណត្តិថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា និងមើលឃើញថា ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងឱកាសនៃជំនួបនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល […]

សម្ដេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា

ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋនសហភាពមីយ៉ាន់ម៉ា ផ្ញើសារលិខិតអបអរសាទរ សម្ដេចតីតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។ ក្នុងសារលិខិត ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេច ប្រទេសកម្ពុជានឹងបន្តទទួលបានសុខ សន្តិភាព វឌ្ឍនភាព និងវិបុលភាព។ លោកបន្តថា ក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មីយ៉ាន់ម៉ា […]

ដើម្បីបន្តវេនពីឪពុក ប្រមុខរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូបដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិទី៣

នាយករដ្ឋមន្ត្រី៖ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ […]

ទោះបីជនអគតិ តាំង សារ៉ាដា ប្រឹងបំភ្លៃ ចោទប្រកាន់ ក៏មិនអាចឲ្យដុំពេជ្រ​ ក្លាយជាដុំថ្មបានឡើយ

មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ ញុះញង់ ប្រឌិតរឿងមិនពិតលើបណ្តាញសង្គម ដែលជាអំពើថោកទាបម្ដងហើយម្ដងទៀត។ ថ្មីៗនេះ កាសែតប្រឆាំង The Cambodia Daily បានប្រឌិតរឿងមិនពិតមួយ ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី។ កាសែតរត់ចោលស្រុកនេះ […]

ប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជើងហោះហើរឡើងវិញរវាងឌូបៃ-ភ្នំពេញ និងគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា រីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F […]