សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។ តែយ៉ាងណា សម្តេចធិបតីគូសបញ្ជាក់ថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវីដេអូភាពស្រស់ស្អាតដ៏គួរឱ្យទាក់ទាញរបស់កម្ពុជា ដែលថតដោយអ្នកជំនាញល្បីឈ្មោះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញវីដេអូបរិយាអំពីសក្តានុពសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាំណែឲ្យលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួនទ័ពលើសតែខ្វះនិងខ្វះតែលើស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋានកងឯកភាពនានាត្រូវស្ថិតក្នុងកម្រិតសមស្រប។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាយទាហានជាន់ខ្ពស់ ត្រូវយល់ពីនយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និងភាពប្រទាក់ក្រឡាផ្សេងៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា នាយទាហានជាន់ខ្ពស់ ត្រូវយល់ពីនយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម និងភាពប្រទាក់ក្រឡាផ្សេងៗ រីឯងនាយទាហានយុទ្ធសាស្ត្រ ជាអ្នករៀបចំផែនការរយៈពេលវែង និងមធ្យម។ ភារកិច្ច៣របស់នាយទាហាន គឺរៀបចំផែនការ បែងចែក ប្រគល់ភារកិច្ច និងដឹកនាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អភ័យទោសឲ្យលោក គង់ សភា និងចាត់ចែងឲ្យលោកបានមកកម្ពុជាវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភ័យទោស និងស្វាគមន៍លោក គង់ សភា ហើយសង្ឃឹមថា នឹងជួបសន្ទនាជាមួយនាពេលខាងមុខ។ តាមរយៈហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប […]
លោក គង់ សភា ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោសឲ្យបានមកខ្មែរវិញ
លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ។ តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោក គង់ សភា បានសរសេររៀបរាប់ថា «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ […]
១៧ មេសា ឆ្នាំនេះផ្ទុយស្រលះពី៤៩ឆ្នាំមុន
ថ្ងៃនេះ ទី១៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរកំពុងធ្វើដំណើរចូលមករាជធានីភ្នំពេញវិញតាមគ្រប់មធ្យោបាយ លើដងផ្លូវជាតិដ៏ស្អាត និងធំទូលាយ បន្ទាប់ពីបានធ្វើដំណើរទៅភូមិស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ប្រគេនចង្ហាន់ព្រះសង្ឃនៅតាមទីវត្តអារាម និងដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងទូទាំងប្រទេសយ៉ាងសប្បាយ រីករាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ប្រមុខរាជរដ្ឋាភិបាល ជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព
ជាមួយនឹងសារថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព។ តាមរយៈសារលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ […]
សារឆ្នាំថ្មី! ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញារក្សាការពារកម្ពុជា មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យ បានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញ់ទៅវិញបានឡើយ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក […]
សម្តេចធិបតីណែនាំឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គមពិសេសបញ្ហាចរាចរណ៍
នៅក្នុងបណ្តាញសង្គមនាព្រឹកសុក្រទី១២ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់

