ករណីសិស្សសាលាអនុវិទ្យាល័យសម្តេចឪឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សាវាយគ្នាប្រេះលលាហ៍ក្បាល កើតហេតុនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបន្តស្តីបន្ទោស និងរិះគន់យ៉ាងខ្លាំងដល់នាយកសាលាអនុវិទ្យាល័យសម្តេចឪ ដែលមិនបានគ្រប់គ្រងសិស្សឱ្យបានត្រឹមត្រូវ និងហាក់មិនយកចិត្តទុកដាក់ចំពោះរឿងនេះ។ ជុំវិញរឿងនេះ អាណាព្យាបាលរបស់សិស្ស បានទទូចសុំដល់មហាជនកុំបន្ទោសនាយកសាលានៅអនុវិទ្យាល័សម្តេចឳ ដោយបានអះអាងថា តាំងពីថ្ងៃកើតហេតុលោកនាយកសាលានៅអនុវិទ្យាល័សម្តេចឳ រួមទាំងលោកគ្រូ និងអ្នកគ្រូ ក៏បានចូលរួមយ៉ាងសកម្ម ហៅក្មេងបង្ក និងអាណាព្យាបាលក្មេងបង្កមកដោះស្រាយបញ្ហា។ គណនីហ្វេសប៊ុកឈ្មោះ SoKeav Chao បានបង្ហោះសារនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយរៀបរាប់ដូចខាងក្រោម៖ […]
Tag: សិស្ស
រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរបុគ្គលិកអប់រំខេត្តជាប់ព្រំដែនទាំង៧ ដែលនៅតែបន្តខិតខំប្រឹងប្រែងជួយសិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់បុគ្គលិកអប់រំខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនៅតែបន្តខិតខំប្រឹងប្រែង ជួយផ្តល់សេវាអប់រំដល់សិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីអប់រំ ស្មារតីឯកភាព សាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ទិសដៅអាទិភាពរបស់ក្រសួងគឺ សាលារៀន […]
បង្កើនការរឹតបន្តឹងក្មេងទំនើង! ឯកឧត្តម ស សុខា ជំរុញឱ្យសាលាចូលរួមពិនិត្យលើសក់សិស្ស ដែលលាបពណ៌ ឬម៉ូតវែងខ្លីមិនសមរម្យ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។ ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ […]
ក្រសួងអប់រំ ណែនាំដល់គ្រូបង្រៀនទាំងអស់ ត្រូវបង្រៀនសិស្សឱ្យចេះច្រៀងចម្រៀងជាតិ និងសូត្រធម៌នានា
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនទាំងអស់ត្រូវអនុវត្តការគោរពទង់ជាតិ ស្របតាមប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ។ តាមលទ្ធភាពពេលវេលា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សា មុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ នេះបើតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំបានលើកឡើងថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខគ្រប់រូបភាព
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់យុវជន យុវនារីជំនាន់ថ្មី ទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ សម្តេចបានលើកឡើងថា៖ «សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន […]
នាយករដ្ឋមន្ត្រី ណែនាំដល់នាយកសាលា និងអាជីវករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារភេសជ្ជៈផ្អែមចំពោះសិស្ស
ថ្លែងពីវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដលសាលារៀននីមួយៗ និងអាជីករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារ និងភេសជ្ជៈផ្អែម ដែលលក់ដល់សិស្សានុសិស្ស។ នំចំណីអាហារ និងភេសជ្ជៈផ្អែម ដែលប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ជាផលប៉ះពាល់រយៈពេលវែងដល់ធនធានមនុស្សរបស់កម្ពុជា ព្រោះវាបង្កឲ្យលើសជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែម។ គួរបញ្ជាក់ថា អាហារ និងភេសជ្ជៈផ្អែម អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង។ តាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល, អាហារ […]
