ធុញទ្រាន់តាមសួរនាំពេក វី ឌីណែត បញ្ជាក់ច្បាស់ៗបញ្ចប់ការវែកញែករឿងឪពុក ហួរ ឡាវី ! 

ដោយសារធុញទ្រាន់និងការតាមសួរនិងវែកញែកខ្លាំងពេក វី ឌីណែត បានបញ្ជាក់ច្បាស់ៗថា ឪពុកខ្លនគឺលោក ហួរ ឡាវី មិនមែនជាម្ចាស់បទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » នោះទេ ។  មួយរយៈពេលចុងក្រោយនេះតារាចម្រៀង វី ឌីណែត មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានការតាមសួរនាំនិងវែកញែកខ្លាំងចំពោះរឿងឪពុករបស់ខ្លួនគឺលោក ហួរ ឡាវី ដែលម្នាក់ៗគិតថាបទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » គឺជាបទចម្រៀងដែលនិពន្ធដោយស្នាដៃលោកផ្ទាល់ ។ កញ្ញា វី […]

តារាចម្រៀង វី ឌីណែត ឪពុកបើកដៃឱ្យរើសគូស្រករ

ឪពុកមានវ័យកាន់តែច្រើន វី ឌីណែត នៅតែពុំទាន់ដឹងដៃគូស្នេហ៍ចូលរោងការទៀត ធ្វើឱ្យលោក ហួរ ឡាវី ដែលជាឪពុក មានការព្រួយបារម្ភជាខ្លាំង តែទោះជាយ៉ាងណា លោក ហួរ ឡាវី បានបើកដៃសម្រាប់ វី ឌីណែត ជាកូនស្រីក្នុងការរើសគូស្រករ

វ័យ ៧៩ ឆ្នាំតារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី នៅតែមានសម្លេងល្អ តែគ្មានសំណាងនឹងផលិតចម្រៀងថ្មីដែលខ្លួនពេញចិត្ត ទុកពេលមុនចូលនិវត្តន៍ ! 

ថ្វីដ្បិតតែមានវ័យ ៧៩ ឆ្នាំ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី នៅតែដើរច្រៀងតាមរោងការដូចកាលពីមុនដដែល លោកថែមទាំងបានអះអាងថា លោក មានកម្លាំងកំហែង និង ថាមពលខ្លាំងក្នុងការច្រៀងបទចម្រៀងមិនចាញ់កាលពីលោកនៅវ័យក្មេងឡើយ តែអ្វីដែលលោកសោកស្តាយនោះគឺលោកពុំទាន់មានឱកាសបានផលិតបទចម្រៀងថ្មីដើម្បីទុកជាស្នាដៃ មុននឹងលោកចូលនិវត្តន៍នៅថ្ងៃខាងមុខនៅឡើយទេ

វ័យ ៧៧ ឆ្នាំហើយតារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី នៅតែខ្លាំងក្នុងបទចម្រៀង « ឱ ! សង្សារបងហ្អើយ » ជាមួយលោក ជី ដេវីត

ទីបំផុតបទចម្រៀងរបស់តារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី រួមជាមួយលោក ជី ដេវីត ដែលជាតារាចម្រៀង រ៉េបល្បីឈ្មោះដែលបានចាប់ដៃគ្នាធ្វើ បទចម្រៀងលើកទីមួយរូមគ្នានេះ បានចេញជាផ្លូវការហើយ ដែលមានចំណងជើងថា « ឱ ! សង្សារបងហ្អើយ » ។

5
Promotion