អាជ្ញាធរជាតិអប្សរា ប្រកាសគាំទ្ររាល់សកម្មភាពថតរូប ថតវីដេអូសម្តែងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់អង្គរមួយនេះ បានរំលឹកថា គ្រប់សកម្មភាពទាំងនោះត្រូវជៀសវាងភាពឆ្គាំឆ្គង ឬរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ។ ក្នុងសេចក្តីអំពាវនាវផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ បានថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ […]
Tag: អាជ្ញាធរជាតិអប្សរា
ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ ស្ទើរតែបាត់រូបរាង ត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ
ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ […]
វង់ទស្សនាថ្មីៗតាមប្រាសាទ ត្រូវបានរៀបចំជាច្រើនកន្លែងដើម្បីទាក់ចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅតំបន់អង្គរកាន់តែយូរ ចង់មកម្តងហើយម្តងទៀត
អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង […]
នៅជាមួយកម្ពុជាជាង ៣០ឆ្នាំហើយ ស្ថាប័ន WMF របស់អាមេរិក មានមោទកភាព និងនៅតែបន្តជួយជួសជុលប្រាសាទភ្នំបាខែង
អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF ដែលជាស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F […]
ប្រើពេល ៦ឆ្នាំ ទើបប្រាសាទជមដែលទ្រុឌទ្រោមបាក់បែកខ្លាំង បានងើបឈររឹងមាំឡើងវិញ!
ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ […]
អាជ្ញាធរជាតិអប្សរាពង្រីកផែនការទេសចរថ្មីៗ ដើម្បីទាក់ទាញ និងពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ […]
សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សម្រាប់សាធារណជនបានស្គាល់និងស្វែងយល់
បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា […]
អ្នកជំនាញ៖ ការចងក្រងឯកសារទាំងមុន និងក្រោយជួសជុល ដើម្បីធានាថា សម្បត្តិបេតិកភណ្ឌត្រូវបានថែរក្សានូវតម្លៃដើមយ៉ាងពិតប្រាកដ
ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក […]
អ្នកជំនាញ៖ នៅមានប្រាសាទ ឬបុរាណដ្ឋានជាច្រើនទៀត ដែលត្រូវការអភិរក្ស និងជួសជុលបន្តឱ្យរួចពីហានិភ័យ ជៀសវាងការបាត់បង់ជារៀងរហូត
រយៈពេល៣០ឆ្នាំមកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។ លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែង ដើម្បីចូលរួមជួយសង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំង ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ […]
អាជ្ញាធរជាតិអប្សរា ទល់ទ្រនិងអភិរក្សប្រាសាទបក្សីចាំក្រុងដែលប្រឈមហានិភ័យខ្ពស់
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។ លោក ពុទ្ធ សុទ្ធ បន្ថែមថា […]
