នៅសុខៗស្រាប់តែតារាចម្រៀងពហុជំនាអ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើប មនុស្សកាន់តែស៊ីវីល័យ តែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ និងភាពស្មោះត្រង់របស់មនុស្ស ទៅវិញ ។

អ្នក ខាត់ សុឃីម ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបដែលទទួលមានមហាជនជាច្រើនស្រឡាញ់ និងចូលចិត្ត ជាក់ស្តែងរាល់ពេលដែលអ្នកនាងបញ្ចេញយោបល់ម្តងៗ តែងតែចំបេះដូងអ្នកគាំទ្រគ្រប់ពេលវេលា ។
អ្វីដែលកាន់តែក្តៅគគុកនៅក្នុងពេលនេះ គឺកៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម បែរជានិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ និងភាស្មោះត្រង់របស់មនុស្ស ។ ពាក្យពេចន៍របស់អ្នកនាង ខាត់ សុឃីម ខាងលើនេះធ្វើឱ្យអ្នកគាំ្រពេញចិត្តស្តូកតែម្តង ។
តារាចម្រៀង ខាត់ សុឃីម ពោលពាក្យដូច្នេះបន្ទាប់ពីឃើញមួយរយៈពេលចុងក្រោយនេះមើលឃើញថាសង្គមខ្មែរមានរឿងជាច្រើនដែលបានកើតឡើង ។
ជាមួយនិងការបង្ហាញអារម្មណ៍ពិតរបស់ខ្លួន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ អ្នកនាង ខាត់ សុឃីម ក៏បានបញ្ចេញនូវបទច្រៀងថ្មីៗជាច្រើនរបស់ខ្លួនដើម្បីអបអរឆ្នាំថ្មី ៕





