ឆ្លងកាត់សង្រ្គាមនៅព្រំដែន ប៊ឺ សុធារី ជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ !

ខុសប្លែកពីសិល្បករសិល្បការិនីនានា ប៊ឺ សុធារី បានជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ បន្ទាប់ពីទទួលបានមេរៀននៅក្នុងសង្រ្គាមព្រំដែនកាលពីពេលថ្មីៗនេះ ។

ជួបជាមួយ កញ្ញា ប៊ឺ សុធារី នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » កាលពីពេលថ្មីៗនេះ កញ្ញា ប៊ឺ សុធារី បានលើកឡើងថា ក្នុងនាមជាសិល្បការិនីមួយរូប នាងសូមចូលរួមជម្រុញ និងលើកទឹកចិត្តបងប្អូនចូលរួមគាំទ្រវិស័យកសិកម្មនិងនេសាទឱ្យបានខ្លាំង ដោយសារតែសង្រ្គាមបានផ្តល់មេរៀនដល់យើងយ៉ាងច្រើន ប្រសិនបើយើងមិនរឹងមាំទេ សេដ្ឋកិច្ចយើងមិនរឹងមាំទេ យើងមិនអាចដើរទៅមុខដោយខ្លួនឯងទេ ។

កន្លងមកកញ្ញា ប៊ឺ សុធារី ក៏បានចុះទៅថតរូបនៅវាលស្រែ និងជិះទូកផ្តិតយករូបភាពស្អាតៗនៅលើផ្ទៃទន្លេ ដើម្បី ផ្សព្វផ្សាយនៅក្នុងវិស័យកសិកម្មនិងនេសាទផងដែរ រូបភាពទាំងនោះពិតជាទាក់ទាញនិងមានការចាប់អារម្មណ៍ច្រើនពីមហាជន ។ ប៊ឺ សុធារី បេ្តជ្ញាចិត្តបន្តផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទនៅក្នុងប្រទេស កម្ពុជា ឱ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញទៅកាន់បរទេសឱ្យឃើញថា សេដ្ឋកិច្ចយើងរឹងមាំមិនធម្មតាទេ ៕ 

5
Promotion