បន្ទាប់ពីផ្អាកពីអាជីពសម្តែងអស់ពេលរាប់ឆ្នាំ កញ្ញា រចនា រ៉ាវ៉ាឌី បានប្រកាសក្តែងៗថា ខ្លួននឹងមិនរើសបុរសស្អាត សង្ហា និងជាអ្នកសិល្បៈមិនធ្វើជាគូស្រករឡើយ ។

ខណៈដែលប្រកាសបែបនេះ គឺបណ្តាលមកពីពេលថ្មីៗនេះមានលេចពាក្យចចាមអារ៉ាមសាជាថ្មីឡើងវិញថា តារាស្រី រចនា រ៉ាវ៉ាឌី និងលោក ព្រីន កាន់តែស្រឡាញ់គ្នា ថែមទាំងមានគម្រោងពិសេសនិងគ្នាផងដែរ ។
កញ្ញា រចនា រ៉ាវ៉ាឌី និងលោក ព្រីន គឺជាដៃគូសម្តែងស្និទ្ធស្នាលនិងគ្នាជាច្រើនឆ្នាំមកហើយ ហើយអ្នកគាំទ្រជាច្រើនបានផ្គូរផ្គងអ្នកទាំងពីរធ្វើជាគូស្នេហ៍និងគ្នា តែទោះជាយ៉ាងណាម្តងជាពីរដង អ្នកទាំងពីរតែងតែបដិសេធនូវដំណឹងល្អនេះ ។
ជាថ្មីម្តងទៀតបន្ទាប់ពីចូលឆ្នាំរួច ស្រាប់តែឃើញកញ្ញា រចនា រ៉ាវ៉ាឌី និងលោក ព្រីន កាន់តែស្និទ្ធស្នាលនិងគ្នាលើសមុនទ្វេរដង រហូតធ្វើឱ្យមានការយល់ច្រឡំកើតឡើងជាថ្មី ។ ចំពោះរឿងនេះបានធ្វើឱ្យតារាស្រី រចនា រ៉ាវ៉ាឌី ចេញមុខប្រកាសជាថ្មីថា រឿងគូស្រករ នាងនៅពុំទាន់គិតគូនៅឡើយទេ ហើយនាងក៏គ្មានបំណងយកអ្នកសិល្បៈដែលមានស្រស់ស្អាត និងមានរូបរាងសង្ហា មកធ្វើជាគូស្រករដែរ ។
តារាស្រីវ័យ២៥ឆ្នាំ រចនា រ៉ាវ៉ាឌី គឺជានារីហាយសូរដែលចូលចិត្តតុបតែងខ្លួនស្រស់ស្អាត និងប្រើប្រាស់សំភារៈប្រ៊េនប្រ៊េន ជារៀងរាល់ឆ្នាំនាងតែងតែធ្វើដំណើរចេញទៅកម្សាន្តនៅក្រៅប្រទេសផ្សេងៗដើម្បីសាកថ្មជីវិត ។ ក្រៅពីសិល្បៈនាងក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ដូច្នេះហើយទើបនាងឈប់ខ្វល់ពីការងារសម្តែងភាពយន្ត ដោយនាងបានចំណាយពេលវេលាច្រើនទៅលើមុខរបររកស៊ី និង ការងារថតផ្សព្វផ្សាយពាណិជ្ជកម្ម និងធ្វើជា BA ឱ្យបណ្តាក្រុមហ៊ុនផ្សេងៗវិញ ងាយស្រួលក្នុងការទទួលបានប្រាក់ចំណូលខ្ពស់ ៕



