ខេត្តកំពត រៀបចំសា្ថបនា«វិថីអាហារ និងសួនច្បារ» ដើម្បីទាក់ទាញទេសចរ

«វិថីអាហារ និងសួនច្បារ»ក្នុងក្រុងកំពត ដែលមានរចនាបទខ្មែរ បានបើកការដ្ឋានសា្ថបនា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរក្រុងកំពត មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ។

វិថីអាហារ និងសួនច្បារក្នុងក្រុងកំពតនេះ គឺមានទីតាំងចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត។ រដ្ឋបាលខេត្តកំពត​ បានឲ្យដឹងថា ការស្ថាបនាវិថីអាហារ និងសួនច្បារនេះ គឺដើម្បីរៀបចំ និងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ ។

ក្រៅពីបើកការដ្ឋានសា្ថបនា«វិថីអាហារ និងសួនច្បារ» ឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ ក៏បានបន្តដំណើរចុះពិនិត្យទីតាំងឆ្នេរថ្មី ចន្លោះស្ពានថ្មថ្មី និងស្ពានឥន្ទធនូ ដែលមានរៀបចំក្រាលកៅស៊ូ AC មានចំណតម៉ូតូ រថយន្ត រួមនិងការរៀបចំក្រាលថ្មម៉ាបផងដែរ៕