លោក ត្រាំ នឹងទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃចន្ទនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចចរចារវាងភាគីទាំងពីរ ដែលមន្ត្រីអ៊ុយក្រែនបានរិះគន់ថាអ្នកចរចារបស់ទីក្រុងម៉ូស្គូបានសម្តែងការទាមទារថ្មី មុនពេលបទឈប់បាញ់អាចត្រូវបានព្រមព្រៀង។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៨ ខែឧសភានេះ។ 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក មីទ្រី ផេស្កូវ (Dmitry Peskov) បានឱ្យដឹងថា រុស្ស៊ីត្រៀមរៀបចំកំពុងដំណើរការសម្រាប់ការសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងលោក ត្រាំ (Trump) ។

យ៉ាងណាម៉ិញ អ្នកចរចារុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនដកកងទ័ពរបស់ខ្លួនចេញពីគ្រប់តំបន់ទាំងអស់របស់អ៊ុយក្រែនដែលទាមទារដោយទីក្រុងម៉ូស្គូ មុនពេលពួកគេយល់ព្រមលើបទឈប់បាញ់។

លោក ត្រាំ បានសរសេរនៅលើ Truth Social បាននិយាយថាលោកនឹងនិយាយជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីការបញ្ឈប់សង្រ្គាមនៅម៉ោង ១០ ព្រឹកនៅថ្ងៃចន្ទ។

លោកបានសរសេរថា «ប្រធានបទនៃការហៅទូរស័ព្ទនឹងត្រូវបានបញ្ឈប់ «ការបង្ហូរឈាម» ដែលត្រូវបានសម្លាប់ជាមធ្យមទាហានរុស្ស៊ីនិងអ៊ុយក្រែនច្រើនជាង ៥០០០ នាក់ក្នុងមួយសប្តាហ៍និងការធ្វើពាណិជ្ជកម្ម»។

គូសបញ្ជាក់ដែរថា វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយលើលក្ខខណ្ឌដែលរុស្ស៊ីបានដាក់ចេញនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។ ហើយបានផ្តល់កិច្ចព្រមព្រៀងមួយដើម្បីដោះដូរអ្នកទោសសង្គ្រាមចំនួន១.០០០នាក់នៅភាគីនីមួយៗ៕

ដោយ៖ ចិន្តា ទីទិ