ក្រៅពីការងារស្មូលអនុវត្តន៏បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត នាយទាហាន នាយទាហានរង ពលទាហានបន្តយកចិតទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំងក្នុងការលើកស្ទួយកម្រិតជីវភាពកងទ័ព ការចិញ្ចឹមទ័ព និងលើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
បណ្ដាសាខាប្រឡងប្រណាំងទីបញ្ជាការការិយាល័យ ផ្នែកនិងផ្នែកសឹករងទាំង៩ក្រុង ស្រុក ២កងវរសេនាតូច ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត បន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំង និងបទបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពតលើការងារកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។
ទោះក្នុងរដូវរស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យមានផលប៉ះពាល់យ៉ាងណាក៏ដោយគ្រប់បណ្ដាសាខាប្រឡងប្រណាំងនៅតែស្រស្រាក់ស្រស្រាំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល កសាងអង្គភាពលើគ្រប់វិស័យ ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ និងជាប្រធានកិត្តិយសក្រុមប្រឹក្សាចលនាប្រឡងប្រណាំង តំបន់ប្រតិបត្តិការសឹករងកំពត បានជំរុញលើកកម្ពស់ស្មារតីដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងទីបញ្ជាការ និងអង្គភាពចំណុះ អនុវត្តន៍នូវបទបញ្ជា សេចក្តីណែនាំ និងផែនការរបស់ថ្នាក់លើ សម្រេចបានលទ្ធផលជោគជ័យគ្រប់ភារកិច្ច។
ក្រៅពីការងារចឹញ្ចឹមទ័ពបានល្អភារកិច្ចស្នូល របស់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាព ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពត ត្រូវមានភារកិច្ចការពារបូរណភាពទឹកដី និងសណ្ដាប់ធ្នាប់សន្តិសុខសង្គម និងល្បាត ភូមិសាស្ត្រទទួលខុសត្រូវ ត្រៀមកម្លាំងប្រយុទ្ធនិងសហការជាមួយអជ្ញាធរមូលដ្ឋាននិងកិច្ចការព្រំដែន តាមបទបញ្ជាដែលលោកមេបញ្ជាការប្រគល់ឲ្យ៕
