រដូវភ្លៀងចូលមកដល់តារាចម្រៀង ខាត់ សុឃីម ប្រកាសថា អំបិល ហើយជួយជួលខ្លួនផង ! 

ធ្លាក់ភ្លៀងប៉ុន្មានមេនេះស្រាប់តែតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ប្រកាសថា អំបិល ហើយសូមជួយជួលនាងទៅច្រៀងផង ។ 

មួយរយៈពេលមុនតារាចម្រៀងអ្នកនាង ខាត់ សុឃីម ត្រូវប៉ាន់ខ្លាំងខាងចម្រៀង ព្រោះត្រូវបានបងប្អូនតាមខេត្តក្រុងជាច្រើនជួលច្រៀងការជាបន្តបន្ទាប់ និងចេញតាមកម្មវិធីធំៗជាច្រើន ។ ដោយឡែកប៉ុន្មានថ្ងៃចុងក្រោយនេះនៅសុខៗស្រាប់តែអ្នកនាង ខាត់ សុឃីម ប្រកាសក្តែងៗថា អំបិល ហើយ សូមជួយជួលនាងទៅច្រៀងផង ។ 

មិនថាតែអ្នកនាង ខាត់ សុឃីម នោះទេដែលត្អូញត្អែរអស់រោងច្រៀងការ និងមិនសូវមានការងារធ្វើនៅក្នុងរដូវភ្លៀងធ្លាក់នេះ សូម្បីតែសិល្បករសិល្បការិនី តារាកំប្លែងនានា ក៏ត្អូរត្អែរដែរនៅពេលដែលរដូវភ្លៀងចូលមកដល់  ។ ទោះបីជាអ្នកនាង ខាត់ សុខឃីម ប្រកាសថា អំបិល ហើយក្តី តែមានអ្នកគាំទ្រជាច្រើននិយាយថា អ្នកនាង ខាត់ សុឃីម មិនដល់ថ្នាក់អំបិលទេ យ៉ាងហោចណាស់នៅមានមុខរបររកស៊ី ខាងលក់គ្រឿងថែរក្សាសម្រស់ដែរ ។ 

ដោយមិនប្រកែកអ្នកនាង ខាត់ សុឃីម បាននិយាយ តិកតក់ៗ ចេះតែប្រឹងទៅ ។ 

គួររំលឹកផងដែរថា តារាចម្រៀងពហុជំហានអ្នកនាង​ ខាត់ សុឃីម ក៏ធ្លាប់ផុងខ្លួនរឿងបំណុលម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដោយសារការខិតខំប្រឹងប្រឹងប្តីប្រពន្ធរបស់ខ្លួននាងនាពេលនោះ ក៏អាចដោះបំណុលអស់ក្បែរខ្ទង់លានដុល្លារ រហូតមានមុខរបរមួយដែលរឹងមាំ និងធ្វើឱ្យជីវភាពល្អប្រសើរឡើងវិញ ។ ដូច្នេះហើយពេលនេះអ្នកនាងបេ្តជ្ញាថា នឹងមិនខ្ចី ឬផុងខ្លួនព្រោះបំណុលទៀតទេ ៕